បច្ចេកវិទ្យា

ស្មាតហ្វូនល្បីៗសម្រុកកាមេរ៉ា៤គ្រាប់ បិទទំព័រចុងឆ្នាំ2019

BY
Khmernote Media
November 27, 2019

ចាប់ផ្តើមពីខែ កក្កដា ឆ្នាំ២០១៩ មក យើងបានដឹងហើយថា ស្មាតហ្វូនដែលល្បីៗ គឺសុទ្ធតែមានបំពាក់ កាមេរ៉ារហូតដល់ទៅ៤គ្រាប់ដូចជាស្មាតហ្វូនរបស់ OPPO ជាដើម។ នៅពេលដែលឃើញច្រើនគ្រាប់បែបនេះ ប្រិយមិត្តភាគច្រើនច្បាស់ជាឆ្ងល់ហើយ ថាយកទៅធ្វើអ្វីខ្លះបានច្រើនបែបនេះ? ចំលើយដ៏ងាយស្រួល គឺមុខងារនៃកាមេរ៉ានីមួយៗ ប្រើសំរាប់ថតរូបស្ទាយផ្សេងៗគ្នា ដូចនេះ Len កាមេរ៉ាច្រើន គឺ អាចថតរូបបានកាន់តែច្រើនម៉ូដ ច្រើនសណ្ឋាន និង ច្រើនទំរង់ តាមចំណង់ចំណូលចិត្តមនុស្សសម័យថ្មី ដោយមិនចាំបាច់ទាញយកកម្មវិធីបន្ថែមឡើយ ។

ជាទូទៅកាមេរ៉ា ៤គ្រាប់គឺមាន កាមេរ៉ាមេ សំរាប់ថតរូបភាពទូទៅ, កាមេរ៉ាថតរូបទូលាយ Wide Angle, កាមេរ៉ាថតរូប Portrait និង កាមេរ៉ាថតរូបជិត Macro ដែលកំពុងតែមានភាពទាក់ទាញ និងពេញនិយមខ្លាំងនៅលើវិស័យស្មាតហ្វូន។ សមត្ថភាពថតរូបបានច្រើនទំរង់បែបនេះ ធ្វើអោយលោកអ្នកកាន់តែមាន ជំរើសល្អក្នុងការ ចាប់យកបរិយាកាសនៅជុំវិញខ្លួនប្រកបដោយភាពទាក់ទាញ និង សំបូរបែប។

ខាងក្រោមនេះ គឺជា Tip ខ្លះៗដែលនឹងនាំលោកអ្នកទៅមើលអំពីសមត្ថភាពស្មាតហ្វូនកាមេរ៉ា ៤គ្រាប់ ដែលអ្នកប្រើប្រាស់យ៉ាងច្រើនលើសលុបអាចពិចារណាបានមុននឹងជាវយកទៅប្រើប្រាស់បានតាមការគួរ៖

-ចាប់ផ្តើមពីស្មាតហ្វូនរបស់ OPPO ដោយគិតមកដល់ថ្ងៃនេះ OPPO គឺជាស្មាតហ្វូនឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ជំរើសនូវម៉ូឌែលទូរស័ព្ទច្រើនប្រភេទ ល្អទាំងការរចនារូបរាង សមត្ថភាពល្អឥតខ្ចោះ និង តម្លៃដ៏គួរ ឲ្យភ្ញាក់ផ្អើលសម្រាប់ អតិថិជនរបស់ពួកគេ


OPPO Reno2 F – 369$

កាមេរ៉ា 48MP + 8MP + 2MP + 2MP
RAM 8GB + ROM 128GB
កំលាំងថ្ម 4000mAh + VOOC 3.0 (20W)
បន្ទះប្រតិបត្តិការ MTK Helio P70

OPPO A9 2020 – 289$

កាមេរ៉ា 48MP + 8MP + 2MP + 2MP
RAM 8GB + ROM 128GB
កំលាំងថ្ម 5000mAh
បន្ទះប្រតិបត្តិការ Snapdragon 665

ក្រៅអំពី Reno 2 series ( Reno2 និង Reno2 F) A9 2020 និង A5 2020 ដែលបានបំលែងខ្លួនទៅជាទូរស័ព្ទដែលបំពាក់កាមេរ៉ា ៤គ្រាប់ និង ៤ស្ទីលខុសៗគ្នា មកស្វាគមន៍ការបិទទំព័រចុងឆ្នាំ2019នេះ ដោយលោកអ្នកអាចចូលទៅមើលផេកផ្លូវការរបស់ OPPO បាន គឺ OPPO Cambodia ។ បន្ទាប់មកគេក៏បានសង្កេតឃើញ ម៉ូឌែលរបស់ VIVO ដែលមានកាមេរ៉ាក្រោយ៤គ្រាប់ដូចគ្នា ប៉ុន្តែមិនសូវ បំពាក់នៅលើម៉ូឌែលទូរស័ព្ទច្រើនឡើយ។

VIVO V17 Pro – 449$

កាមេរ៉ា 48MP + 8MP + 2MP + 2MP
RAM 8GB + ROM 128GB
កំលាំងថ្ម 4100mAh
បន្ទះប្រតិបត្តិការ Snapdragon 675 AIE

VIVO S1 Pro (មកដល់ក្នុងពេលឆាប់ៗ)

– 299$ (ផ្អែកទៅលើគេហទំព័រស្មាតហ្វូនរបរទេស)
នៅពេលខាងមុខ យើងនិងឃើញវត្តមានរបស់ VIVO S1 Pro នៅក្នុងទីផ្សារស្រុកយើងដែរ។
( Spec ខាងក្រោមយកពីទីផ្សារបរទេសដែលអាចមិនខុសគ្នាពេលនៅក្នុងប្រទេសកម្ពុជា)

កាមេរ៉ា 48MP + 8MP + 2MP + 2MP
RAM 8GB + ROM 128GB
កំលាំងថ្ម 4500mAh
បន្ទះប្រតិបត្តិការ Snapdragon 665

ក្រៅពី OPPO និង VIVO ថ្មីៗនេះមានម៉ាកស្មាតហ្វូនថ្មី ដែលខ្លួនតូចថ្លើមធំ ហ៊ានហក់ចូលទីផ្សារស្មាតហ្វូននៅកម្ពុជា ដោយបំពាក់កាមេរ៉ាក្រោយ ៤គ្រាប់ដូចគេឯង មិនខ្លាចរអែងចិត្តបងៗឡើយនោះ គឺ realme ។ តាមអ្វីដែលយើងបានសិក្សាកន្លងមកឃើញថា ស្មាតហ្វូន realme ត្រូវបានផលិតក្រោម សង្វាក់ផលិតកម្ម និង ការគ្រប់គ្រងគុណភាពជាមួយ OPPO ដែរ ក៏ប៉ុន្តែការរចនាប្រអប់វិញ ពណ៌លឿងដិត ឆើតឆាយ ត្រូវចិត្ត Team យុវវ័យតែម្តង ជាពិសេស Team Yellow ខប់ ខប់ណាស់ ។ ម៉ាកប្រេនថ្មីមួយនេះ ត្រូវបាននាំយកម៉ូឌែល ២ មកកាន់ប្រទេសកម្ពុជាបើកឆាកដំបូងកាលពីថ្ងៃទី 16 វិច្ឆិកា ឆ្នាំ 2019 ដែលមានម៉ូឌែល realme 5 និង realme 5 Pro ឡើងរង្គោះរង្កើរាមច្បងជាច្រើន ទាំងកម្លាំងថ្មប្រហាក់ប្រហែល ជាពិសេសគឺតម្លៃវាផ្ទាល់តែម្តង គឺថាស៊ីផុយ 279$។


realme 5 Pro – 279$

កាមេរ៉ា 48MP + 8MP + 2MP + 2MP
RAM 8GB + ROM 128GB
កំលាំងថ្ម 4035mAh + បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 (20W)
បន្ទះប្រតិបត្តិការ Snapdragon 712 AIE

realme 5 – 199$

កាមេរ៉ា 12MP + 8MP + 2MP + 2MP
RAM 4GB + ROM 128GB
កំលាំងថ្ម 5000mAh
បន្ទះប្រតិបត្តិការ Snapdragon 665

សង្កេតមើលទៅម៉ូឌែលទាំងពីររបស់ realme ឃើញថា realme 5 ដែលបំពាក់បន្ទះប្រតិបត្តិការ Snapdragon 665 ស្ថិតនៅក្រោមតំលៃ 200$ ហើយ realme 5 Pro ដែលបំពាក់បន្ទះប្រតិបត្តិការ Snapdragon 712 ស្ថិតនៅក្រោមតំលៃ 300$ គឺជាជំរើសដ៏សាកសម ជុំវិញកំរិតទូរសព្ទតំលៃសមរម្យ។

ប៉ុន្តែផលិតផលនីមួយៗ តែងតែមានចំណុចខ្លាំង និង ចំណុចខ្វះខាតរៀងៗខ្លួន ដូចនេះយើងមិនអាចនិយាយបានថា ផលិតផលមួយណាល្អដាច់ជាងគេបាននោះទេ។ ដូច្នេះលោកអ្នកអាច ធ្វើការសំរេចចិត្តទៅលើតំរូវការ និង ការចង់បានរបស់ខ្លួនឯងផ្ទាល់តែម្តង។ តែទោះបីជាយ៉ាងណា ស្មាតហ្វូនកាមេរ៉ា ៤គ្រាប់ជាជំរើសល្អបំផុត សំរាប់អ្នកប្រើប្រាស់ ព្រោះវាជាបរិបទថ្មី ដែលមនុស្សគ្រប់គ្នាតែងតែនិយាយបន្តគ្នាថាសម័យនេះហើយប្រើទូរស័ព្ទ កាមេរ៉ា ២ ឬ ៣ ម៉េចស្ទាវ ហេហេហេ ។

 

Share This Post: