សាកទាយមើល តើ Samsung ផលិតស្មាតហ្វូនរបស់ខ្លួនចេញពីប្រទេសណាខ្លះ?
- November 28, 2019
តាមរយៈចំណែកទីផ្សារនាពេលបច្ចុប្បន្នបានបង្ហាញយ៉ាងច្បាស់ហើយថា Samsung គឺជាអ្នកជំនាញលក់ស្មាតហ្វូនធំជាងគេនៅលើពិភពលោក។ ទិន្នន័យជាក់ស្តែងពីអ្នកតាមដានឧស្សាហកម្មជាច្រើននាក់បានបង្ហាញថា ក្រុមហ៊ុនបាននាំចេញស្មាតហ្វូនរបស់ខ្លួនជិត ៣០០ លានគ្រឿងកាលពីឆ្នាំមុន។ អ្នកប្រហែលជាអាចស្រម៉ៃបានហើយថា តើបណ្តាញផលិតកម្មដ៏ធំមួយត្រូវបានដំណើរការយ៉ាងខ្លាំងក្លាប៉ុណ្ណាក្នុងទំហំរហូតទៅដល់ជាងមួយភាគបួននៃមួយពាន់លានគ្រឿងជារៀងរាល់ឆ្នាំ។ ក្រុមហ៊ុនមានរោងចក្រផលិតស្មាតហ្វូនជាច្រើនកន្លែងនៅលើពិភពលោក ប៉ុន្តែការកំណត់យកស្តង់ដាឲ្យដូចគ្នាទាំងអស់គឺត្រូវបានធ្វើឡើងដូចគ្នាដដែល។

ការផលិតស្មាតហ្វូនរបស់ Samsung ត្រូវបានផលិតឡើងនៅក្នុងប្រទេសដូចជាចិន វៀតណាម ឥណ្ឌា កូរ៉េខាងត្បូង ប្រេស៊ីល និងឥណ្ឌូនេស៊ីផងដែរ ដោយក្នុងនោះរោងចក្រនៅឥណ្ឌាគឺជារោងចក្រដ៏ធំបំផុតរបស់ Samsung ជាក់ស្តែងកាលពីឆ្នាំ២០១៧ ក្រុមហ៊ុនធ្លាប់បានប្រកាសទៀតថា នឹងវិនិយោគលុយដល់ទៅ៦២០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពផលិតទំហំគុណនឹង២នៃសមត្ថភាពបច្ចុប្បន្ន៕
អត្ថបទ៖ Lee
- Share This Post:







