បច្ចេកវិទ្យា

អាចទៅរួចអត់ iPhone 12 នឹងត្រូវឌីហ្សាញថ្មីមានរាងជ្រុងដូច iPhone 4 វិញ? (មានវីដេអូ)

BY
Khmernote Media
November 29, 2019

ក្រុមហ៊ុនយក្សអាមេរិក APPLE កំពុងតែធ្វើឲ្យអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំងជាពិសេសទៅនឹងការឌីហ្សាញម៉ូដែលចុងក្រោយបង្អស់របស់ខ្លួន ដែលត្រៀមបង្ហាញខ្លួនក្នុងឆ្នាំ២០២០ខាងមុខ នេះបើយោងទៅតាមការចុះផ្សាយមួយដោយកាសែតអង់គ្លេស The Sun នាពេលកន្លងមកនេះ។ សឹងតែមិនគួរឲ្យជឿនៅពេល ដែលប្រភពព័ត៌មានផ្សេងទៀតក៏បានចេញផ្សាយដូចគ្នាដែរថាម៉ូដែលថ្មី iPhone 12 នឹងបែរទៅជាមានរាងដូចទៅនឹងម៉ូដែលចាស់ iPhone 4 វិញក្នុងនោះក៏មានលោក Ming Chi Kuo ផងដែរ ដែលបានធ្វើការអះអាងដូចគ្នានេះតាំងតែពីដើមឆ្នាំមកម្ល៉េះ។

អ្នកជំនាញគូសរូបដ៏ល្បីម្នាក់ ដែលមានឈ្មោះថា Pallav Raj បានបង្កើតជាវិដេអូនៃរូបរាងថ្មីរបស់ iPhone 12 ដែលត្រូវបានគេចុះផ្សាយបែបចចាមអារ៉ាមមួយនេះទៅឲ្យ Concepts iPhone។ តាមវិដេអូ iPhone 12 នឹងបំពាក់ជាមួយនឹងកាម៉េរាខាងក្រោយចំនួន៤គ្រាប់ដោយក្នុងនោះមានមួយជាកាម៉េរាប្រភេទ 16MP sensors និងមួយទៀតជា 3D Depth៕

អត្ថបទ៖ Lee

Share This Post: