បច្ចេកវិទ្យា

Huawei នឹងចាត់វិធានការតាមច្បាប់ប្រឆាំងនឹងអាមេរិក ជុំវិញការចោទប្រកាន់ថាក្រុមហ៊ុនជាការគំរាមកំហែងផ្នែកសន្តិសុខ

BY
autoadmin
November 30, 2019

ក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei ត្រូវបានគេរាយការណ៍ថា គ្រោងនឹងចាត់វិធានការតាមច្បាប់ប្រឆាំងនឹងសេចក្តីសម្រេចរបស់និយតករទូរគមនាគមន៍អាមេរិក ដែលចង់បិទក្រុមហុននេះចេញពីទីផ្សារអាមេរិក។ ប្រភពជាច្រើននិយាយថា ក្រុមហ៊ុន Huawei គ្រោងនឹងដាក់ពាក្យបណ្តឹងទៅតុលាការនៅរដ្ឋ Louisiana នៅសប្តាហ៍ក្រោយ។ ការចាត់វិធានការរបស់ Huawei គឺបន្ទាប់ពីគណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក បានសម្រេចចិត្តនៅថ្ងៃទី២២ ខែវិច្ឆិកា ដើម្បីការពារក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក ដែលទទួលបានការឧបត្ថម្ភធនពីរដ្ឋាភិបាល ចេញពីការប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei ដោយលើកឡើងពីការគំរាមកំហែងផ្នែកសន្តិសុខ។

វិធានការណ៍នេះនឹងជះឥទ្ធិពលទៅលើក្រុមហ៊ុនជនបទ និងក្រុមហ៊ុនភាគច្រើន។ ក្រុមហ៊ុន Huawei បានជំទាស់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរនេះ ដោយនិយាយថា មិនមានភស្តុតាងណាមួយត្រូវបានបង្ហាញឡើយ។ ក្រុមហ៊ុនច្បាស់ជាចង់បង្ហាញនៅក្នុងតុលាការថា ផលិតផលរបស់ខ្លួនមិនមានបញ្ហាទេ។ ការប្រេះឆាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានគេរំពឹងថា នឹងកាន់តែស៊ីជម្រៅលើបញ្ហានេះដែលបានក្លាយជានិមិត្តរូបនៃការប្រឈមមុខគ្នារវាងប្រទេសទាំងពីរ៕

អត្ថបទ៖ លីដា

Share This Post: