ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Facebook នឹងមានមុខងារថ្មីមួយ ដែលអាចបិទ comment ណាក៏បានលើ status របស់យើង ដោយមិនឲ្យអ្នក comment ដឹងឡើយ

    BY Khmernote Media December 2, 2019
    Facebook នឹងមានមុខងារថ្មីមួយ ដែលអាចបិទ comment ណាក៏បានលើ status របស់យើង ដោយមិនឲ្យអ្នក comment ដឹងឡើយ

    នាពេលខាងមុខដ៏ឆាប់នេះបណ្តាញសង្គមទំនាក់ទំនងយក្សហ្វេសប៊ុក Facebook នឹងអាចដាក់ឲ្យដំណើរការដ៏ថ្មីស្រឡាងមួយសម្រាប់អ្នកប្រើប្រាស់អាចធ្វើការបិទបាំងពាក្យ comment ទាំងឡាយ ដែលអ្នកគិតថា មិនមានប្រយោជន៍ឬមិនសមរម្យចេញ status របស់ខ្លួន ដោយមិនឲ្យអ្នកផ្សេងឃើញ និងមិនឲ្យម្ចាស់ comment ដឹងឡើយ។ Tool ដែលនឹងមានឈ្មោះថា Restrict តាមពិតមានវត្តមាននៅលើ Instagram ដែលជាក្រុមហ៊ុនកូនរបស់ Facebook រួចទៅហើយ ប៉ុន្តែសម្រាប់កម្មវិធី Facebook វិញមុខងារនេះនឹងអាចដំណើរការបាននៅពេលក្រោយ និងមានលក្ខណៈស្រដៀងគ្នានេះដែរ។

    គួររំលឹកដែរថាកាលពីខែតុលា Restrict បានបង្ហាញវត្តមាននៅលើបណ្តាញសង្គម Instagram ជាផ្លូវការហើយ យោងតាមការអះអាងរបស់អ្នកគ្រប់គ្រងផ្នែកផលិតផល Namrata Bostrom ដែលបានអះអាងថា Facebook កំពុងចាប់ផ្តើមធ្វើការលើរឿងនេះ ដោយតំណាក់កាលបច្ចុប្បន្នយើងកំពុងរងចាំមើលមតិយោបល់របស់អ្នកប្រើប្រាស់ទៅលើមុខងារនេះជាមុនសិនមុននឹងសម្រេចថា តើនឹងដាក់វាឲ្យប្រើប្រាស់លើ Facebook ដោយរបៀបណា៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay