បច្ចេកវិទ្យា

Samsung នឹងបញ្ចេញស្មាតហ្វូនស៊េរីធូរថ្លៃមួយទៀត នៅសប្តាហ៍ក្រោយនេះ

BY
Khmernote Media
December 4, 2019

Galaxy A series ឆ្នាំ២០១៩ត្រូវបានបង្ហាញខ្លួនជាផ្លូវការកាលពីខែកុម្ភៈកន្លងមក ដែលនេះមានន័យថា Samsung នឹងមិនបង្ហាញម៉ូដែលថ្មីណាមួយផ្សេងរហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ឡើយ ប៉ុន្តែតាមការអះអាងមួយរបស់ Android Authirity បានសរសេរថា Galaxy A series ឆ្នាំ២០២០ មួយគ្រឿងនឹងអាចបង្ហាញខ្លួនមុនកាលកំណត់ហើយគឺនៅក្នុងសប្តាហ៍ក្រោយនេះហើយ។

ការអះអាងធ្វើឡើងនៅក្រោយពេលដែលក្រុមហ៊ុន Samsung នៅក្នុងប្រទេសវៀតណាមបានធ្វើការដាក់បង្ហាញវិដេអូផ្សព្វផ្សាយខ្លីមួយអំពីស៊េរី Galaxy A សម្រាប់ឆ្នាំ២០២០ នៅលើគណនេយ្យរបស់ខ្លួន ហើយមានទាំងបញ្ជាក់យ៉ាងច្បាស់ថា វានឹងបង្ហាញខ្លួនក្នុងថ្ងៃទី១២ ខែធ្នូខាងមុខនេះហើយ និងអ្វីដែលទាក់ភ្នែកដំបូងនោះគឺវាមានប្រជ្រុយនៅចំកណ្តាលថ្ងាសអេក្រង់ ស្រដៀងនឹង Galaxy Note 10 ដែរ។

បើអ្វីដូចដែលបានឃើញនោះមានន័យថា Galaxy A51 គឺជាម៉ូដែលស្មាតហ្វូនថ្មីតែមួយគត់សម្រាប់ឆ្នាំ២០២០ តែបែរជាបានបង្ហាញខ្លួននៅចុងឆ្នាំ២០១៩ទៅវិញ។Galaxy A51 កន្លងមកត្រូវបានសារព័ត៌មានចចាមអារ៉ាមសរសេរថា វានឹងមានទំហំអេក្រង់៦,៥អ៊ិញកញ្ចក់ OLED ឯនៅពីខាងក្រោយនៃស្មាតហ្វូនវិញកាម៉េរាចំនួន០៤គ្រាប់មានរាងជាអក្សរ L ក្នុងនោះមានដូចជាទំហំ 48MP sensor និង 5MP marcro lens ហើយកាម៉េរាស៊ែលហ្វីខាងមុខគឺ 32MP៕

អត្ថបទ៖ Lee

Share This Post: