ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Qualcomm បង្ហាញបន្ទះឈីប 5G ថ្មីទាំង២របស់ខ្លួនគឺ Snapdragon 865 និង 765

    BY Khmernote Media December 4, 2019
    Qualcomm បង្ហាញបន្ទះឈីប 5G ថ្មីទាំង២របស់ខ្លួនគឺ Snapdragon 865 និង 765

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Qualcomm បានធ្វើការដាក់បង្ហាញនូវផលិតផលថ្មីរបស់ខ្លួនចំនួន២ គឺជាបន្ទះឈីបបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ខ្លួនមានឈ្មោះថា Snapdragon 865 និង Snapdragon 765 ដែលជឿជាក់ថា នឹងត្រូវបានប្រើប្រាស់ជាមួយនឹងបណ្តាស្មាតហ្វូនល្បីៗលើលោកជាមិនខានក្នុងឆ្នាំ២០២០ខាងមុខនេះ។ Qualcomm បានដើរតួយ៉ាងសំខាន់ក្នុងការកែប្រែ និងដឹកនាំជំនាន់បច្ចេកវិទ្យាបច្ចុប្បន្នទៅជាជំនាន់បច្ចេកវិទ្យា 5G ទោះបីជាក្រុមហ៊ុនទូរគមនាគមន៍ និងស្មាតហ្វូនមួយចំនួនកំពុងធ្វើដំណើរបន្តិចម្តងទៅរកបច្ចេកវិទ្យា 5G ក្តី។

    ជាក់ស្តែងក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Xiaomi ត្រូវបានគេជឿជាក់ថា នឹងមានស្មាតហ្វូនបំពាក់បច្ចេកវិទ្យា 5G ដល់ទៅ១០ម៉ូដែលសម្រាប់ឆ្នាំ២០២០ ហើយ Redmi K30 នឹងក្លាយទៅជាស្មាតហ្វូនដំបូងគេបង្អស់ ដែលនឹងដំណើរការជាមួយនឹងបន្ទះឈីប Snapdragon 765។

    Snapdragon 765 គឺជាម៉ូដែលដំបូងបំផុតរបស់ Qualcomm ដែលនឹងអាចរួមបញ្ចូលនូវបច្ចេកវិទ្យាអ៊ិនធឺណេត 5G ខណៈដែល Snapdragon 865 គឺវាអាស្រ័យទៅនឹង modem ខាងក្នុងរបស់ស្មាតហ្វូន ដើម្បីអាចតភ្ជាប់ជាមួយនឹង 5G បាន ប៉ុន្តែទាំងពីរនឹងទាមទារឲ្យមានការប្រើប្រាស់អង្គចងចាំនិងថាមពលថ្មីច្រើនជាងមុនផងដែរ៕

    អត្ថបទ៖ Lee

    Share This Post:
    MPO4D jitutoto mpo4d Mpoplay