OPPO នឹងបង្ហាញស្មាតហ្វូនពិឃាដប្រើបន្ទះឈីប Snapdragon 865 នៅត្រីមាសដំបូងឆ្នាំក្រោយនេះ
- December 5, 2019
បន្ទាប់ពីការប្រកាសវត្តមានរបស់បន្ទះឈីប Snapdragon 765G និងបន្ទះឈីប Snapdragon 865 ទាំងអនុប្រធានប្រតិបត្តិ និងប្រធានផ្នែកលក់សកលរបស់ OPPO លោក Alen Wu បានប្រកាសថាស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Reno3 Pro គ្រោងនឹងបង្ហាញខ្លួននៅខែធ្នូនេះដោយបំពាក់មកជាមួយនឹងបន្ទះឈីបថ្មី Snapdragon 765G នេះតែម្តង។ បន្ទះឈីបដ៏ថ្មីទំហំ 7nm នេះ អាចទ្រទ្រង់សេវា 5G បានយ៉ាងល្អ រត់ហ្គេមកំពូលៗបានយ៉ាងរលូន និងបើកកម្មវីធីធំៗបានយ៉ាងរហ័សផងដែរ។
លើសពីនេះ Reno3 Pro នឹងប្រើប្រាស់កាមេរ៉ាទំលុះអេក្រង់នៅខាងមុខ ហើយក្នុងនោះផងដែរ Reno3 Pro នឹងប្រើប្រាស់ថ្ម ដែលមានថាមពលដល់ទៅ 4 025mAh និងកំរាស់របស់ទូរស័ព្ទត្រឹមតែ 7,7 មីលីម៉ែត្រប៉ុណ្ណោះ។ ក្នុងនោះផងដែរ OPPO ក៏នឹងបង្ហាញស្មាតហ្វូនពិឃាដ 5G ម៉ូដែលថ្មីមួយទៀត ដែលបំពាក់បន្ទះឈីប Snapdragon 865 ដែលស្មាតហ្វូននេះនឹងបង្ហាញខ្លួនជាផ្លូវការនៅត្រីមាសទី១ឆ្នាំ២០២០។
OPPO បានបញ្ជាក់ទៀតថា ស្មាតហ្វូនស៊េរីថ្មីទាំងពីរនឹងផ្តល់នូវបទពិសោធកាន់តែប្រសើរសម្រាប់អ្នកប្រើប្រាស់ជាពិសេសទៅលើមុខងារកាម៉េរា ការលេងហ្គេម និងដំណើរការកាន់តែប្រសើរជាមួយបច្ចេកវិទ្យា IA បូករួមជាមួយនឹងបន្ទះឈីប Snapdragon 865 ហើយ OPPO ក៏គ្រោងបន្តផលិតស្មាតហ្វូន 5G កាន់តែច្រើនជាងនេះទៀតក្នុងពេលខាងមុខនេះ៕

OPPO Reno3 Pro
OPPO Reno3 Pro
អត្ថបទ៖ Lee
- Share This Post:









