បរិច្ចាគឈាមបានជួយជីវិតមនុស្សហើយ បានគុណប្រយោជន៍សុខភាព ៥ យ៉ាងនេះទៀត
មនុស្សជាច្រើនមានការភ័យខ្លាចក្នុងការបរិច្ចាគឈាម ព្រោះតែពួកគេខ្លាចម្ជុល ខ្លាចវិលមុខ ខ្លាចមានការឈឺចាប់ ឬខ្លាចមានបញ្ហាសុខភាពផ្សេងៗជាច្រើនទៀត។ យ៉ាងណាក្តី បើយោងតាមការសិក្សាបែបវេជ្ជសាស្ត្រមួយបានរកឃើញថា អ្នកដែលបានបរិច្ចាគឈាមជាប្រចាំនោះនឹងទទួលបានគុណប្រយោជន៍សុខភាពចំនួន ៦ យ៉ាងដូចខាងក្រោមនេះ៖
១. លោកអ្នកអាចត្រួតពិនិត្យអំពីមូលដ្ឋាននៃសុខភាពដោយឥតគិតថ្លៃ។ មុនពេលដែលលោកអ្នកអាចផ្តល់ឈាមបាន គេត្រូវត្រួតពិនិត្យជីពចរ សម្ពាធឈាម ជាតិជាតិ និងស្ថានភាពសុខភាពទូទៅរបស់លោកអ្នកជាមុនសិន ដូចនេះរាល់ពេលផ្តល់ឈាមលោកអ្នកនឹងបានដឹងថា ខ្លួនឯងមានសុខភាពល្អគ្រប់គ្រាន់ ឬគ្មានសុខភាពមាំទាំសម្រាប់ការបរិច្ចាគឈាមនោះទេ។
២. រាល់ការផ្តល់ឈាមវានឹងធ្វើឲ្យកម្រិតជាតិដែក ដែលលើសនៅក្នុងរាងកាយចុះមកកាន់កម្រិតធម្មតាវិញ ហើយការកាត់បន្ថយកម្រិតជាតិដែក ដែលលើសនេះគឺស្មើនឹងការកាត់បន្ថយហានិភ័យនៃការកើតមានជំងឺបេះដូង ឬថ្លើមផងដែរ។
៣. ខណៈដែលការបរិច្ចាគឈាមបានជួយកាត់បន្ថយកម្រិតជាតិក្នុងរាងកាយនោះ ការសិក្សាបានមួយអះអាងថា និន្នាការនេះនឹងជួយការពារបញ្ហាគាំងបេះដូងបានរហូតដល់ ៨៨% ឯណោះ។
៤. រាល់ការផ្តល់ឈាមម្តងនឹងធ្វើឲ្យរាងកាយបាត់បង់ថាមពលចំនួន ៦៥០ កាឡូរី ដែលស្នើនឹងការរត់ហាត់ប្រាណរយៈពេលកន្លះម៉ោង។ ដូចនេះការផ្តល់ឈាមក៏បានជួយធ្វើឲ្យលោកអ្នកស្រកទម្ងន់ផងដែរ។
៥. ការផ្តល់ឈាមជាប្រចាំនឹងជួយកាត់បន្ថយហានិភ័យនៃការកើតមានជំងឺមហារីកផ្សេងៗ តាមរយៈជួយកម្ចាត់ជាតិដែកដែលលើសចេញពីរាយកាយ រក្សាបេះដូង ថ្លើម និងរក្សាសុខភាពទូទៅរបស់លោកអ្នកឲ្យបានល្អនិងរឹងមាំ៕

អត្ថបទ៖ ភក្តី
