បច្ចេកវិទ្យា

ទីបំផុតក្រុមហ៊ុន Facebook សារភាពហើយថា លួចស្កេនរាល់សន្ទនារបស់អ្នកទាំងអស់លើ Messenger ទុកមែន ហើយនេះគឺជាមូលហេតុ…

BY
Khmernote Media
April 6, 2018

ក្នុងសប្ដាហ៍នេះតែម្ដង ក្រុមហ៊ុនបណ្ដាញសង្គមលំដាប់ពិភពលោក Facebook បានបញ្ជាក់ថា ប្រព័ន្ធស្កេនដោយស្វ័យប្រវត្តិរបស់ខ្លួន បានធ្វើការរក្សាទុកនូវ Link ក៏ដូចជាអ្វីៗផ្សេងទៀតដែលអ្នកបានផ្ញើចេញចូលតាមរយៈកម្មវិធី Messenger។ ការសារភាពនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់លើនាយកប្រតិបត្តិក្រុមហ៊ុនលោក Mark Zuckerberg ទាក់ទងទៅនឹងឯកជនភាពរបស់អ្នកប្រើប្រាស់។

ទោះជាយ៉ាងណា យើងសូមធ្វើការបញ្ជាក់ផងដែរថា កម្មវិធី Messenger នៅតែមានសុវត្ថិភាព និងឯកជនបំផុត ហើយការស្កេនរាល់ Link រូបភាព រឺវីដេអូទាំងឡាយនេះ គឺដើម្បីការពារ និងប្រយុទ្ធប្រឆាំងទៅនឹងការរំលោភបំពានផ្សេងៗប៉ុណ្ណោះ។ អាចនិយាយបានថា កម្មវិធីស្កេនដោយស្វ័យប្រវត្តិនេះ នៅតែរក្សាការសម្ងាត់ជូនលោកអ្នក។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុន Facebook មានសមត្ថភាពកាន់តែខ្ពស់លើការឆ្លើយតបទៅនឹងអំពើអាក្រក់នានា និងមាតិកាមិនល្អ ពោលគឺអ្វីដែល Facebook ធ្វើគឺស្របទៅនឹងស្ដង់ដារប៉ុណ្ណោះ។

Fu

ប្រភព៖ idropnews

Share This Post: