បច្ចេកវិទ្យា

អ្នកធ្វើការនៅ Facebook ម្នាក់អះអាងថា ធ្លាប់បានទទួលសំណូករាប់ពាន់ដុល្លារ ដើម្បីបើកគណនី ដែលក្រុមហ៊ុនហាមឃាត់ឲ្យដំណើរការឡើងវិញ

BY
Khmernote Media
December 11, 2019

បរទេស៖ ជាអត្ថបទគួរឲ្យចាប់អារម្មណ៍បំផុតរបស់ The Businessinsider នាព្រឹកថ្ងៃពុធទី១១ ខែធ្នូនេះ ដោយបានសរសេរថា បុគ្គលិកធ្វើការនៅក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook ម្នាក់បានសារភាពខ្លួនបានទទួលយកសំណូកជាប្រាក់រាប់ពាន់ដុល្លារ ដើម្បីដំណើរការគណនីខូចៗជាពិសេសគណនី ដែលត្រូវបានគេហាមឃាត់ឲ្យដំណើរការឡើងវិញ។ បុគ្គលម្នាក់នេះបានបញ្ជាក់ទៀតថា រូបគាត់បានទទួលលុយទាំងនោះពីក្រុមហ៊ុនភ្នាក់ងារផ្សាយពាណិជ្ជកម្ម។

Facebook បាននិយាយដែរថា បុគ្គលដែលកំពុងសាកសួររូបនេះគឺលែងធ្វើការជាមួយក្រុមហ៊ុនទៀតឡើយ ប៉ុន្តែអតីតបុគ្គលិកក្រុមហ៊ុន Ads Inc. បានប្រាប់ BuzzFeed ថា មានបុគ្គលិកជាច្រើននាក់ទៀត ដែលធ្វើការនៅក្រុមហ៊ុន Facebook មានបំណងបើកគណនីឲ្យភ្នាក់ងារ Ads Inc. ឲ្យដំណើរឡើងវិញ ដើម្បីជាថ្នូរនឹងសាច់ប្រាក់។

គួរឲ្យដឹងបន្ថែមទៀតដែរថា ក្រុមហ៊ុនភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម ដែលមានឈ្មោះថា Ads Inc. ដែលមានមូលដ្ឋាននៅទីក្រុងសាន់ឌីហ្គោបានរាយការណ៍ថា ខ្លួនបានចំណាយប្រាក់ ៨ ០០០ដុល្លារ ដើម្បីបញ្ចុះបញ្ចូលបុគ្គលិកនៅក្រុមហ៊ុន Facebook បើកដំណើរការគណនីរបស់ខ្លួនឲ្យដំណើរការឡើងវិញ (Reactivate Account) បន្ទាប់ពីគណនីពួកគេត្រូវបានបិទដោយសាររំលោភគោលការណ៍របស់ហ្វេសប៊ុកកាលពីដើមឆ្នាំនេះ៕

អត្ថបទ៖ ស៊ុនលី

Share This Post: