ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    អបអរសាទរ ! ជប៉ុន បោះទុនជាង 400លានដុល្លារ ធ្វើរោងចក្រផលិតហ្គេម នៅកម្ពុជា ដើម្បីចែកចាយទៅកាន់ពិភពលោកវិញ

    BY Khmernote Media December 12, 2019
    អបអរសាទរ ! ជប៉ុន បោះទុនជាង 400លានដុល្លារ ធ្វើរោងចក្រផលិតហ្គេម នៅកម្ពុជា ដើម្បីចែកចាយទៅកាន់ពិភពលោកវិញ

    នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់សម្តេចថា ក្រុមហ៊ុនជប៉ុន មីនីបៀ បានបោះទុនលើទឹកប្រាក់ប្រមាណជាង៤០០លានដុល្លារ ដើម្បីវិនិយោគលើការផលិតហ្គេមកំសាន្ត នៅកម្ពុជាដើម្បីចែកចាយទៅកាន់ពិភពលោក។ សម្តេចបានបញ្ជាក់ថែមទៀតថា ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុនមួយនេះ បានរួមចំណែកក្នុងការផ្តល់ការងារដល់ប្រជាជនខ្មែរជាង ៧ពាន់នាក់ ហើយអាចនឹងកើនឡើងដល់ ២ម៉ឺននាក់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

    នៅលើផេកសម្តេចតេជោ បានរៀបរាប់ថា៖ “កម្ពុជាទាក់ទាញ និងជាទីទុកចិត្តនៃក្រុមហ៊ុនវិនិយោគបរទេស អរគុណក្រុមហ៊ុន មីនីបៀ នៃប្រទេសជប៉ុន ដែលបាននឹងកំពុងវិនិយោគជាមួយទំនុកចិត្តខ្ពស់លើទឹកប្រាក់ប្រមាណជាង ៤០០ លានដុល្លារអាមេរិក នៅកម្ពុជា ដែលបានផ្តល់ការងារដល់កូនក្មួយកម្មករជាង ៧ពាន់នាក់ ហើយដែលចំនួននេះនឹងកើនរហូតដល់២ម៉ឺននាក់ក្នុងពេលឆាប់ៗខាងមុខ នៅពេលដែលក្រុមហ៊ុនចាប់ផ្តើមផលិតឧបករណ៍ហ្គេមកំសាន្ត នៅកម្ពុជាដើម្បីចែកចាយទៅកាន់ពិភពលោក។

    រាល់នូវផលិតផល ដែលបានផលិតនៅប្រទេសខ្មែរ គឺមានគុណភាពកម្រិតអន្តរជាតិ ដែលមានស្លាកយីហោដាក់ថា “ផលិតនៅកម្ពុជា (Made in Cambodia)” ដែលកំពុងទាក់ទាញក្រុមហ៊ុនធំៗជាច្រើនក្នុងការមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ កម្ពុជាមានសុខសន្តិភាព កម្ពុជាកាន់តែទាក់ទាញ និងទទួលបាននូវអ្នកវិនិយោគ និងទេសចរកាន់តែច្រើនដែលនាំមកនូវប្រាក់ចំណូលកាន់តែខ្ពស់សម្រាប់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិកាន់តែខ្ពស់៕”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay