ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ទូរស័ព្ទ iPhone និងកម្មវិធី Instagram គឺជាគោលដៅ ដែល hacker ចូលចិត្ត hack បំផុត

    BY Khmernote Media December 13, 2019
    ទូរស័ព្ទ iPhone និងកម្មវិធី Instagram គឺជាគោលដៅ ដែល hacker ចូលចិត្ត hack បំផុត

    សម័យនេះពិតជាពិបាកណាស់ក្នុងការកំណត់ថា តើទូរស័ព្ទឬកម្មវិធីទូរស័ព្ទណា ដែលមានសុវត្ថិភាពជាងគេក្នុងការប្រើប្រាស់ ប៉ុន្តែនោះមិនមែនមានន័យដោយសារតែម្នាក់ៗប្រើកម្មវិធីសុវត្ថិភាពផ្សេងគ្នា ដើម្បីការពារខ្លួននោះទេ ប៉ុន្តែភាគច្រើនគឺអាស្រ័យទៅលើថាតើក្រុម hacker ចង់ឬមិនចង់ hack ប៉ុណ្ណោះ។ ប្រសិនបើក្រុម hacker នឹងចាប់ផ្តើមផ្តោតគោលដៅលើស្មាតហ្វូនប្រភេទជាក់លាក់ណាមួយហើយនោះ វានឹងមិនមានភាពលំបាកឡើយសម្រាប់ hacker ក្នុងការទទួលបានជោគជ័យ ចំណែកឯអ្នកប្រើប្រាស់វិញគឺនឹងរងចាំតែទទួលបញ្ហាប៉ុណ្ណោះ។ នោះហើយជាមូលហេតុដែល Case24 បានចាប់ផ្តើមធ្វើការស៊ើបអង្កេតស្វែងរកថា តើកម្មវិធី និងម៉ាកស្មាតហ្វូនមួយណា ដែលងាយនឹងត្រូវគេលួច ដោយមិនចាំបាច់សួរថាតើកម្មវិធីណាដែលមានសុវត្ថិភាពជាងគេនោះទេ?

    ការសិក្សាដែលត្រូវបានធ្វើឡើងក្រោមកិច្ចប្រឹងប្រែងរបស់ Case24 បានធ្វើឡើងនៅចក្រភពអង់គ្លេស និងអាមេរិកលើអ្នកប្រើប្រាស់ស្មាតហ្វូនស្ទើរគ្រប់ប្រភេទក្នុងនោះគេបានរកឃើញថា អ្នកប្រើប្រាស់ទូរស័ព្ទ iPhone មានហានិភ័យដល់ទៅ ១៩២ ដងនៃហានិភ័យ ដែលត្រូវបានវាយប្រហារដោយពួក Hacker ច្រើនជាងទូរស័ព្ទរបស់ក្រុមហ៊ុនផ្សេងៗ ។ ដូចគ្នានេះផងដែរជនជាតិអាមេរិកជិត ៥០០០០នាក់ កំពុងស្វែងរកព័ត៌មានអំពីរបៀប hack លើទូរស័ព្ទ iPhone រៀងរាល់ខែ។

    គួរឲ្យភ្ញាក់ផ្អើលបំផុតនោះ ការសិក្សាបង្ហាញថា ក្រុមហ៊ុនទូរស័ព្ទ Sony, Nokia, LG ឬក៏ Huawei គឺមិនសូវមានគេ hack ឡើយ។ ខាងក្រោមនេះគឺជាបណ្តាក្រុមហ៊ុនទូរស័ព្ទ ដែលធ្លាប់ត្រូវគេ hack នៅសហរដ្ឋអាមេរិក៖

    មិនត្រឹមតែស្មាតហ្វូនឡើយ ដែលត្រូវគេ hack សូម្បីតែកម្មវិធីទូរស័ព្ទក៏ឧស្សាហ៍រងការវាយប្រហារពី hacker ដែរ។ ខាងក្រោមនេះគឺជាបណ្តាកម្មវិធីទូរស័ព្ទ ដែលធ្លាប់ត្រូវគេ hack ញឹកញាប់បំផុតនៅសហរដ្ឋអាមេរិក៖

    អត្ថបទ៖ ស៊ុនលី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay