ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    អ្នកស្រី ហិន ធានី នឹងតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Mrs. Universe 2019​ នៅប្រទេសចិន

    BY Khmernote Media December 19, 2019
    អ្នកស្រី ហិន ធានី នឹងតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Mrs. Universe 2019​ នៅប្រទេសចិន

    កម្ពុជា នឹងបង្ហាញវត្តមានជាថ្មី ក្នុងការប្រកួត Mrs. Universe ២០១៩ ដែលនឹងធ្វើនៅប្រទេសចិនខាងមុខនេះ។ ដោយអ្នកស្រី ហិន ធានី នឹងតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Mrs. Universe 2019 អ្នកស្រីជាស្រ្តីទី២ របស់កម្ពុជាដែលតំណាងជាតិក្នុងការប្រកួត Mrs. Universe ខណៈដែលកម្ពុជាធ្លាប់ចូលរួមប្រកួតជាលេីកដំបូងកាលពីឆ្នាំ២០១៤ ដោយអ្នកស្រី សាពណ៌ ជាអ្នកតំណាងចូលរួមប្រកួត។

    សូមបញ្ជាក់ថាកម្មវិធី Mrs. Universe ជាកម្មវិធីប្រកួតសម្រាប់ស្រ្តីកំពុងមានគ្រួសារ និង លែងលះក្លាយជាស្ត្រីមេម៉ាយ ដែលមានអាយុចន្លោះពី ១៨ ទៅ ៥៥ ឆ្នាំ កម្មវិធីនេះបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៧ ហើយការប្រកួត Mrs. Universe ឆ្នាំ២០១៩ នឹងធ្វើឡើងនៅប្រទេសចិននឹងមានបេក្ខភាពចូលរួមប្រកួតជាង ៨០រូប ដែលមកពី ៧០ប្រទេសជុំវិញពិភពលោក ធ្វើឡើងចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay