សិល្បៈ

ស្រីអ៊ីត live វីដេអូស្រក់ទឹកភ្នែកអាណិតក្មួយប្រុស​ខ្លោចចិត្ត ក្រោយឃើញវីដេអូគេតាមវាយក្មួយឡើងបែកក្បាលហូរឈាមហើយគ្មានអ្នកជួយ

BY
Khmernote Media
December 19, 2019

នៅមុននេះបន្តិចតារាកំប្លែងនាងអ៊ីត បានធ្វើការ live វីដេអូនិយាយពីករណីដែលនាយចឺមជាក្មួយត្រូវបានយុវជនម្នាក់លបវាយរបួសធ្ងន់ធ្ងរ​ ដោយមានការលើកឡើងថានាយចឺមបានលួចឆាតញ៉ែសង្សារគេ។ អ្នកនាងបាននិយាយទាំងស្រក់ទឹកភ្នែកថា ពិតជាអាណិតខ្លោចចិត្តឈឺចាប់ ក្រោយឃើញវីដេអូដែលគេដេញវាយក្មួយប្រុស ហើយមិនមានអ្នកចូលទៅជួយ អ្នកនាងបានបន្តថាក្មួយប្រុសរបស់ខ្លួនមិនចេះឈ្លើយកោតកាចទៅដាក់អ្នកណាឡើយ។

សូមបញ្ជាក់ថាជនបង្កបានយកកំណាត់ឈើប្រវែងប្រហែល ០,១ ម៉ែត្រ មកវាយនាយចឺមបណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាងនិងបែកក្បាលចំនួន៥ថ្នេ​រធ្ងន់​ ព្រមទាំងបែកទូរស័ព្ទម៉ាកអាយហ្វូន​ អិច​ មួយគ្រឿងខូចទាំងស្រុង។ សមត្ថកិច្ច​បានធ្វើការសន្និដ្ឋានថាមូលហេតុនាំឲ្យជនសង្ស័យវៃលេីជនរងគ្រោះដោយសារការប្រចណ្ឌ​នឹងជនរងគ្រោះឈ្មោះនាយចឺមបានឆាតទៅរកសង្សាររបស់ខ្លួន៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

Share This Post: