ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Samsung កំពុងសម្ងំផលិតថេបប្លេតថ្មីមួយទៀត ដែលអាចប្រើជាមួយប៊ិច S Pen បាន

    BY Khmernote Media December 19, 2019
    Samsung កំពុងសម្ងំផលិតថេបប្លេតថ្មីមួយទៀត ដែលអាចប្រើជាមួយប៊ិច S Pen បាន

    យោងតាមប្រភពព័ត៌មាន The Phonearena បានឲ្យដឹងសរសេរថា ក្រុមហ៊ុន Samsung ត្រូវបានគេជឿជាក់ថា បានស្រាវជ្រាវរកឃើញថាតម្រូវការទៅលើប្រភេទឧបករណ៍ ដែលបំពាក់ជាមួយនឹងបច្ចេកវិទ្យា S Pen កំពុងមានអាត្រាខ្ពស់ ហើយខណៈពេលនេះក្រុមហ៊ុននាពេលបច្ចុប្បន្នគឺកំពុងត្រៀមខ្លួនរួចជាស្រេចសម្រាប់បង្ហាញខ្លួនស្មាតហ្វូនថ្មី Galaxy Note 10 Lite ផងដែរ។ លើសពីនេះក្នុងពេលដំណើរគ្នាក៏មានការអះអាងដែរថា Samsung ក៏កំពុងសម្ងំផលិតនូវថេបប្លេតថ្មីមួយ ដែលអាចប្រើបានជាមួយប៊ិច S Pen ទៀតផង។

    Galaxy Tab S6

    តាមការចេញផ្សាយរបស់ SamMobile ក៏បានធ្វើការចុះផ្សាយស្រដៀងគ្នានេះដែរថា ម៉ូដែលថេបប្លេតដែលស្ថិតនៅក្នុងលេខកូដ SM-P610 គឺកំពុងតែស្ថិតក្នុងដំណាក់ការផលិត ហើយក៏នឹងមានមួយប្រភេទទៀតជាមួយនឹងលេខកូដ SM-P615 ក៏កំពុងស្ថិតនៅលើផ្លូវជាមួយគ្នាដែរ។

    ទោះបីជាយ៉ាងណាក្តីព័ត៌មានអំពីថេបប្លេតថ្មីនេះនៅមានចំនួនតិចនៅឡើយ ប៉ុន្តែជឿជាក់ថា នឹងបំពាក់ជាមួយនឹងបច្ចេកវិទ្យាប៊ិច S Pen ដែលកំពុងមានតម្រូវការខ្លាំងហើយលើសពីនេះនោះម៉ូដែលទាំងពីរនឹងអាចមានអង្គចងចាំទំហំ២ផ្សេងគ្នាគឺ 64GB និងមួយទៀត 128GB៕

    Galaxy Tab S6

    អត្ថបទ៖ ស៊ុនលី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay