កញ្ញា សុខ ពិសី បញ្ជាក់ថា ធ្លាប់បានទទួលសារចំលែកខុសរាល់ដងពីគណនីហ្វេសប៊ុករបស់នាយចឺមផ្ញើមកកញ្ញា
- December 19, 2019
មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីមានករណីនាយចឺម ត្រូវបានយុវជនម្នាក់លបវាយរបួសធ្ងន់ធ្ងរ ដោយមានការលើកឡើងថានាយចឺមបានលួចឆាតញ៉ែសង្សារគេ។ ក្រោយពីមានករណីនេះកើតឡើងទាំងនាយក្រូច នាងអ៊ីត ដែលជាពូនិងមីងរបស់នាយចឺម បានចេញមុខបញ្ជាក់ថារឿងរ៉ាវទាំងនេះជារឿងពិតមិនមែនជាការថត MV ចម្រៀងអ្វីឡើយ។

ក្នុងនោះផងដែលតារាចម្រៀងរួមផលិតកម្ម កញ្ញា សុខ ពិសី ក៏បានបង្ហោះវីដេអូបង្ហាញពីសារឆ្លើយឆ្លងគ្នានៅក្នុងហ្វេសប៊ុករបស់កញ្ញា និងនាយចឺម កាលពីពេលកន្លងមក ដោយនៅក្នុងសារនោះនាយចឺម បានផ្ញើមកកញ្ញាមានលក្ខណៈចំលែកខុសរាល់ដង ទើបធ្វើឲ្យកញ្ញាមានការសង្ស័យក៏សួរដេញដោលរកឬសគល់ រហូតទើបដឹងថា គណនីហ្វេសប៊ុករបស់នាយចឺម ត្រូវបានគេ hack នាពេលនោះ។ ចំណែកបញ្ហាថ្មីៗរបស់នាយចឺមទើបនឹងជួបប្រទះនោះគឺ កញ្ញា សុខ ពិសី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា កញ្ញាមិនបានកាន់ជើងលំអៀងទៅខាងណាឡើយ ដោយទុកឲ្យមហាជនជាអ្នកពិចារណាតាមការគួរ។
សូមបញ្ជាក់ថាជនបង្កបានយកកំណាត់ឈើប្រវែងប្រហែល ០,១ ម៉ែត្រ មកវាយនាយចឺមបណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាងនិងបែកក្បាលចំនួន៥ថ្នេរធ្ងន់ ព្រមទាំងបែកទូរស័ព្ទម៉ាកអាយហ្វូន អិច មួយគ្រឿងខូចទាំងស្រុង។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថាមូលហេតុនាំឲ្យជនសង្ស័យវៃលេីជនរងគ្រោះដោយសារការប្រចណ្ឌនឹងជនរងគ្រោះឈ្មោះនាយចឺមបានឆាតទៅរកសង្សាររបស់ខ្លួន៕ សូមទស្សនាវីដេអូនៅខាងក្រោម៖



- Share This Post:






