បច្ចេកវិទ្យា

កងទ័ពជើងទឹកអាមេរិកហាមឃាត់មិនឱ្យបុគ្គលិករបស់ខ្លួនមាន TikTok ក្នុងស្មាតហ្វូននោះទេ

BY
autoadmin
December 21, 2019

កាលពីដើមសប្តាហ៍នេះកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានហាមឃាត់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ពីឧបករណ៍ចល័តដែលចេញឱ្យប្រើដោយរដ្ឋាភិបាល ដោយនិយាយថា កម្មវិធីវីដេអូខ្លីដ៏ពេញនិយមនេះតំណាងឱ្យការគំរាមកំហែងសន្តិសុខតាមអ៊ីនធឺណេត។ ព្រឹត្តិប័ត្រមួយដែលចេញដោយកងទ័ពជើងទឹកកាលពីថ្ងៃអង្គារបានបង្ហាញនៅលើទំព័រហ្វេសប៊ុកថា បុគ្គលិករដ្ឋាភិបាលប្រើប្រាស់ស្មាតហ្វូតដែលរដ្ឋាភិបាលផ្តល់ឱ្យ ហើយមាន TikTok ត្រូវលុបវាចោល បើមិនដូច្នេះទេពួកគេនឹងប្លុកវាចេញពីប្រព័ន្ធអ៊ីនត្រាណិតរបស់ទ័ពជើងទឹក (Navy Marine Corps Intranet) ។

កងទ័ពជើងទឹកមិនបានពណ៌នាឱ្យលម្អិតអំពីគ្រោះថ្នាក់អ្វីដែលកម្មវិធីផ្ដល់ឱ្យនោះទេ ប៉ុន្តែអ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោកវរសេនីយ៍ទោ Lieutenant Colonel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទបញ្ជានេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បី “ដោះស្រាយការគំរាមកំហែងដែលកំពុងកើតមាន” ។ យ៉ាងណាមិញ TikTok មិនបានឆ្លើយតបសំណើសុំការអត្ថាធិប្បាយនៅឡើយទេ៕

អត្ថបទ៖ លីដា

Share This Post: