ខ្មែរណូត

ស្វែងរក

  • សុខភាព

    លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក

    BY Khmernote Media December 23, 2019
    លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក

    ពេល​កូន​ចាប់ផ្ដើម​ក្ដៅខ្លួន​ម៉ាក់​ប៉ា​តែងតែ​ព្រួយបារម្ភ និង​សន្និដ្ឋាន​ថា​កើត​ជំងឺ​គ្រុន​ឈាម ហើយ​បើ​គ្រូពេទ្យ​គ្មាន​បទពិសោធទៀត​នោះ មើលមិនដឹង​ថា​ឈឺ​អ្វី អាច​ព្យាបាល​ខុស​គោលដៅ​ជា​មិន​ខាន។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​បាន​ចែក​រំលែក​វិធី​កត់សម្គាល់​ថា កូន​កើត​ជំងឺ​គ្រុនឈាម ឬ​គ្រាន់តែ​រលាក​បំពង់កនៅ​ដំណាក់កាលដំបូង។

    ១- គ្រុន​ឈាម

    + ឈឺក្បាល​ខ្លាំង​ផ្នែក​ខាង​មុខ
    + ក្ដៅ​ខ្លួន​ខ្លាំង​តាំង​ពី​ថ្ងៃ​ដំបូង
    + ឈឺ​ខ្លួន
    + មិន​ឃ្លាន​អាហារ
    + ឈឺ​ប្រឡង់​ភ្នែក
    + ក្អួត​ចង្អោរ
    + មានលេចស្នាម​កន្ទួលក្រហមៗលើស្បែក។

    ២- រលាក​បំពង់ក

    + ឈឺ​ក
    + ហើម​កូន​កណ្ដុរ​នៅ​ក
    + ក្ដៅ​ខ្លួន​តិច​ៗ​ពី​ថ្ងៃ​ដំបូង
    + ក្អក
    + ហៀរ​សំបោរ
    + ឈឺក្បាល
    + បើ​បើក​បំពង់​ក​មាន​ស​ៗ​ ​រលាក​ដោយ​បាក់តេរី តែ​បើ​ក្រហម​រលាក​ដោយ​វីរុស។

    លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា រោគសញ្ញា​ជំងឺ​ទាំងពីរ​ខុស​គ្នា​ខ្លាំង បើ​ចេះ​មើល​ប៉ុន្មាន​ចំណុច​នឹង​អាច​ដឹង​បាន​ខ្លះ​ៗ ថា​កូន​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ណា​មួយ ហើយ​ត្រូវ​នាំ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​គ្រូពេទ្យ​គ្មាន​ជំនាញ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ខុស។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay