ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៩ អ្នកប្រើប្រាស់ iOS កុំភ្លេចចូល App Store ឲ្យបានរាល់ថ្ងៃ ដើម្បីយកកាដូពី Apple

    BY Khmernote Media December 25, 2019
    ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៩ អ្នកប្រើប្រាស់ iOS កុំភ្លេចចូល App Store ឲ្យបានរាល់ថ្ងៃ ដើម្បីយកកាដូពី Apple

    ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៩ ធ្នូ គេជឿជាក់ថា ក្រុមហ៊ុនយក្សApple នឹងចាប់ផ្តើមផ្តល់ជូនសម្រាប់អ្នកដែលប្រើប្រាស់ iOS ទាំងឡាយនូវកាដូដ៏ភ្ញាក់ផ្អើលមួយជារៀងរាល់ និងដោយមិនគិតថ្លៃឡើយ។ អំណោយដ៏គួរឲ្យចាប់អារម្មណ៍នេះនឹងអាចរកបាននៅក្នុង App Store គឺជាការផ្តល់ជូននូវកម្មវិធី និងហ្គេមល្អៗមួយចំនួនដោយឥតគិតថ្លៃ។ អ្នកខ្លះរំពឹងថា នឹងមានកាដូធំៗលើសពីនេះតែតាមពិតជាក់ស្តែងវាគឺជាការផ្តល់ជូនដែល Apple ធ្លាប់បានធ្វើកន្លងមកផងដែរដូចជាប្រមូសិន ដែលមានឈ្មោះថា 12 Days of Gift និង 12 Days of Christmas ជាដើមដោយលើកនេះខ្លួននឹងធ្វើវាត្រឹមតែរយៈពេលចន្លោះពីថ្ងៃទី២៤ទៅ២៩ខែធ្នូប៉ុណ្ណោះ ហើយកម្មវិធីដែលអាចផ្តល់ជូននោះមានដូចជា paid app, digital music, television shows និង movies ផងដែរ។

    មិនមានការអះអាងបញ្ជាក់ច្បាស់ថា Apple នឹងធ្វើបែបនេះទៅគ្រប់ប្រទេសនោះទេ ប៉ុន្តែអូស្ត្រាលី និងអាស៊ីគឺចាប់ផ្តើមដំណើរការរួចទៅហើយ។ ដូចនេះកុំភ្លេចណាចូលទៅ App Store ជារៀងរាល់ដើម្បីបើកកញ្ចប់កាដូជារៀងរាល់ថ្ងៃ!

    អត្ថបទ៖ ស៊ុនលី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay