realme បញ្ចេញ Flagships របស់ខ្លួនលើកដំបូងនៅលើទីផ្សារកម្ពុជា ឈ្មោះថា X2 Pro ដាក់លក់ក្នុងតំលៃត្រឹម $659
- December 25, 2019
ក្រោយពេលចូលក្នុងទីផ្សារប្រទេសកម្ពុជាអស់មួយរយៈ ហើយស្របពេលដែលសន្ទុះនៃការលក់ស្មាតហ្វូន realme ក៏មានការកើនឡើងគួរអោយកត់សម្គាល់នោះ ពេលនេះក្រុមហ៊ុន realme បានសម្រេចចិត្តបញ្ចេញត្រកូល Flagship កំពូលរបស់ខ្លួនដាក់លក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា realme X2 Pro។ ថ្លែងនៅក្នុងពិធីបើកសម្ពោធដាក់លក់ជាផ្លូវការ realme X2 Pro លោក KhengBung Lao បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក៏ដូចជាអតិថិជនរបស់ក្រុមហ៊ុន realme ថា ” realme X2 Pro បានបំពាក់នូវបន្ទះ Chip ប្រភេទSnapdragon 855+ និងមាន Ram ទំហំដល់ទៅ 12GB ជាមួយនឹង Rom រហូតដល់ 256GB ហើយ realme X2 Pro នេះដែរដើរដោយប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS និង ColorOS 6 “។

លោក KhengBung Lao ដដែលបានបន្តអោយដឹងទៀតថា realme X2 Pro មានអេក្រង់ប្រភេទ Super AMOLED display Full HD plus ទំហំ 6.5-inch និងជាអេក្រង់បែបដំណក់ទឹក waterdrop notch។ ហើយអេក្រង់នេះដែរវាមានសមត្ថភាពក្នុងការបង្ហាញរូបភាពកម្រឹត aspect ratio19.5:9 ជាមួយកំលាំង refresh rate 90Hz ឯណោះ។
បើនិយាយពីកាមេរ៉ាវិញ គឺវាបានបំពាក់កាមេរ៉ាខាងក្រោយដល់ទៅ 4គ្រាប់ដោយ Lense ដើមមានទំហំ 64មេហ្គាភិចសែល ជាមួយ aperture 1.8 និង Lense ទី 2 ជាប្រភេទ Lense Ultra Wide រឺ ទូលាយ ដែលមានទំហំ 8 មេហ្គាភិសែល ហើយសម្រាប់ Lense ទី 3 វិញជាប្រភេទ Macro Lense មានទំហំ 2 មេហ្គាភិចសែល និងចុងក្រោយ គឺជា Lense Depth Sensor សម្រាប់ថតរូបព្រិល Background មានទំហំ 2 មេហ្គាភិចសែល។ ក្រៅពីនេះដែរវាក៏បានបំពាក់កាមេរ៉ាខាងមុខ មួយគ្រាប់ទៀតទំហំដល់ទៅ 32 មេហ្គាភិចសែល ដែលងាយស្រួលក្នុងការថតរូប Selfie។
realme X2 Pro ក៏បានបំពាក់ថាមពលថ្មទំហំ 4,000mAh អមជាមួយបច្ចេកវិទ្យា SuperVOOC Flash Charge 50W ដែលអាចបញ្ចូលថ្មតាមរន្ធ USB-C របស់វាត្រឹមតែ 35 នាទីប៉ុណ្ណោះគឺពេញ 100% បាន។ ក្រុមហ៊ុន realme ក៏បានប្រកាសជាផ្លូវការផងដែរថាបានចាប់ដៃគូជាមួយក្រុមហ៊ុន Smart Axiata ធ្វើជាអ្នកចែកចាយផ្តាច់មុខស្មាតហ្វូន realme X2 Pro នេះដោយដាក់លក់ក្នុងតំលៃ $659។
- Share This Post:














