សិល្បៈ

អស់ទាស់! រំដួលលិចទឹក យកដើមបបុស្សមកច្នៃធ្វើជារ៉ូប ស្អាតប្លែក

BY
Khmernote Media
December 25, 2019

រំដួលលិចទឹក គឺជាអ្នកច្នៃម៉ូត ដ៏ល្បីល្បាញ និងត្រូវមហាជនទទួលនូវស្នាដៃរបស់សិល្បកររូបនេះ ដែលតែងតែបង្ហាញនូវភាពច្នៃប្រឌិត តែនៅតែរក្សាទម្រង់តាមបែបខ្មែរ មហាជ​នពិតជាស្គាល់​ច្បាស់ និងទទួលស្គាល់​នូវ​ភាព​ប៉ិនប្រសប់​របស់ រំដួល​លិច​ទឹក។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះ រំដួលលិចទឹក បានបង្ហាញនូវឈុតដែលខ្លួនបានយកដើមផ្កាបបុស្ស ច្នៃចេញជាសម្លៀកបំពាក់ស្អាតប្លែកមួយកម្រិត។ ដោយរំដួលលិចទឹក បានសរសេររៀបរាប់ថា​៖

“មកដល់ហើយចា៎..!! គឺថាមិនអោយចាំយូរទេ …?! ស្អីហ្នឹង តិចច្រឡំសំពោងសក់ធំអីទៅ អូនរំដួលលិចទឹកស្អាតហ្នឹងណា រៀងលើសបន្តិចលើកនេះ ព្រោះថាវត្ថុធាតុដើមរាងសំបូរតែវេទនាបេះបោចបន្តិច ចង់ខ្យល់រឿងហ៊ុយ បេះហើយដេរឈុតហើយនាង រំដួលលេចទឹកសូមទៅថតសួតហើយ ល្បេងខលលីងតែម្តង។ សំខាន់ដើរកាត់ឡើងជិតហើយអត់ស្គាល់ឈ្មោះដើមហ្នឹងសោះ ដល់អ្នកស្រុកផ្អើលមើលគេនិយាយថា អើ គេកាត់ដើម បបុស្ស ហ្នឹងយកទៅធ្វើអី ទើបនាំគ្នាសើចហើយនិយាយថា អើហ្នឹងហើយដើមបបុស្ស ហួសចិត្ត សំខាន់អរគុណប្អូនៗដែលបានជួយកាត់ជួយដេរជួយបេះនិងជួយឈរមើលហើយរអ៊ូថាហត់និងហ៊ុយ”៕

Share This Post: