ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    តារាកំប្លែង តាចេក ជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តធំកៀរឲ្យដួល ពេលធ្វើដំណើរមកចូលរួមបុណ្យសពលោកតាស្មាញ

    BY Khmernote Media January 1, 2020
    តារាកំប្លែង តាចេក ជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តធំកៀរឲ្យដួល ពេលធ្វើដំណើរមកចូលរួមបុណ្យសពលោកតាស្មាញ

    យោងតាមការបញ្ជាក់ឲ្យដឹងពីទំព័រហ្វេសប៊ុក សិល្បករកម្ពុជា បានឲ្យដឹងថា កាលពីល្ងាចមិញនេះ តារាកំប្លែង លោកតា ចេក បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសគួរសម ខណៈលោកតាធ្វើដំណើរមកចូលរួមពិធីបុណ្យសពលោកតាស្មាញ។ សិល្បករកម្ពុជា បានបង្ហោះឲ្យដឹងដូច្នេះថា:

    “អាណិតតារាកំប្លែង តាចេក ណាស់ ដែលជាតារាកំប្លែងជើងចាស់គាត់ខំអញ្ជើញមកចូលរួមបុណ្យសពលោកតាស្មាញ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូតាមផ្លូវដោយឡានធំៗបើកលឿនពេកកៀគាត់ចូលកៀនបុកនិងកំនួកថ្មហើយដួលតែម្តង បន្ទាប់គេបានជូនគាត់ទៅពេទ្យតែដោយពេទ្យចិត្តធម៌គេមិនយកលុយគាត់ទេ។ ជូនដំណឹងដោយ លោក អុឹម ជីវ៉ា”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay