បច្ចេកវិទ្យា

ឡូយមែន! ឆ្លងឆ្នាំសកលនៅទីក្រុងសៀងហៃ មិនបាញ់កាំជ្រួចឡើយ តែបង្ហោះ Drone ធ្វើជាកាំជ្រួចវិញ (មានវិដេអូ)

BY
autoadmin
January 3, 2020

ចិន៖ ខណៈដែលប្រទេសជាច្រើនបានប្រើប្រាស់កាំជ្រួចដើម្បីបាញ់អបអរក្នុងយប់ឆ្លងឆ្នាំពីឆ្នាំ ២០១៩ ឆ្លងចូលឆ្នាំ ២០២០ នោះ នៅទីក្រុងសៀងហៃ ប្រទេសចិនឯណោះវិញ មិនបានប្រើប្រាស់កាំជ្រួចសូម្បីតែមួយដើម តែក្រុងសៀងហៃបានប្រើប្រាស់យន្តហោះ Drone ជាច្រើនគ្រឿងជំនួសវិញ។ យោងតាមសារព័ត៌មាន Shanghai បានឲ្យដឹងថា ក្រុងសៀងហៃបានប្រើប្រាស់យន្ត Drone ចំនួន ២ ពាន់គ្រឿង បង្ហោះឡើងទៅលើមេឃនៅតាមបណ្តាញទន្លេ Huangpu ហើយយន្តហោះ Drone ទាំងនោះបានបង្កើតជារូបភាពផ្សេងៗដូចជាមនុស្សដើរ​ នាទីដើរថយក្រោយ និងលេខ ២០២០ ជាដើម។

ការប្រើប្រើយន្តហោះ Drone ជំនួសដោយាការបាញ់កាំជ្រួចនេះត្រូវបានអាជ្ញាធរក្រុងសៀងហៃបញ្ជាក់ប្រាប់ថា ដើម្បីបង្ហាញពីភាពរីកចម្រើននិងគំនិតច្នៃប្រឌិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាផង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានដោយចៃដន្យផង។ សូមរម្លឹកថា កន្លងមកនៅតាមប្រទេសមួយចំនួនដែលមានការរៀបចំបាញ់កាំជ្រួចខុសបច្ចេកទេសនោះវាអាច​បង្កឲ្យមានមនុស្សស្លាប់ផងដែរ។ សូមអញ្ជើញប្រិយមិត្តទស្សនាទិដ្ឋភាពនៃការប្រើប្រាយយន្តហោះ Drone របស់ក្រុងសៀងហៃក្នុងវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ភក្តី

Share This Post: