មហាជនចង់ឲ្យ ពិធីការិនី ជីមមី តំណាងកម្ពុជាចូលរួមប្រកួតបវកញ្ញាលើឆាកអន្តរជាតិ ដោយសារតែស្រស់ស្អាតមានសមត្ថភាពនិយាយបាន៤ភាសា
- January 3, 2020
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមដោយ ពិធីការិនី ជីមមី ទទួលបានការគាំទ្រច្រេីនពីសំណាក់មហាជន ដោយចង់ឃើញពិធីការិនីរូបនេះបង្ហាញសមត្ថភាពតំណាងកម្ពុជា ចូលរួមប្រកួតបវរកញ្ញាលេីឆាកអន្តរជាតិណាមួយ។ ដោយសារតែពិធីការិនីរូបនេះ ក្រៅពីមានរូបរាងមុខមាត់ស្រស់ស្អាតនោះទេ ជីមមី មានចំណេះដឹងទូលំទូលាយ ថែមទាំងអាចនិយាយបានបួនភាសា ខ្មែរ អង់គ្លេស ចិន និងថៃ។

ក្រោយពីទទួលបានការគាំទ្របែបនេះ ជីមមី ក៏បានបង្ហោះសារយ៉ាងដូច្នេះថា៖ “មានបងប្អូនជាច្រេីនសួរជីមមី ថាដែលមានគិតថាចង់ទៅប្រលងបវរកញ្ញាដែរឬទេ? ចំលេីយគឺ អត់ធ្លាប់គិតទេ។ ព្រោះគិតថាជីវិតរាល់ថ្ងៃនេះគឺមានគ្រប់គ្រាន់ហេីយ ទាំងការងារ កេរ្ត៍ឈ្មោះ ចំណូល ទំនាក់ទំនងសង្គម នឹងមានជាប់កុងត្រាជាច្រេីនឆ្នាំទៅមុខទៀត អ្វីដែលសំខាន់នាងខ្ញុំមានផែនការជីវិត និងក្តីស្រម៉ៃជាច្រេីនដែលត្រូវបំពេញ និងត្រូវធ្វេីដំនេីរទៅសហរដ្ឋអាមេរិកឆាប់ៗខាងមុខនេះហេីយ ហេីយមានឱកាសជាច្រេីនកំពុងរង់ចាំខ្ញុំ។

នេះហេីយជាហេតុផលដែលនាងខ្ញុំមិនដែលគិតនឹងទៅប្រលងបវរកញ្ញា ព្រោះនាងខ្ញុំហួងហែងផលប្រយោជន៍ផ្ទាល់ខ្លួនខ្លាំង។ ប៉ុន្តែមួយរយៈចុងក្រោយនេះ សំណួរជាច្រេីន និងការផ្តល់កំលាំងចិត្តអោយចូលប្រលងបវរកញ្ញាហូរមកដូចទឹកបាក់ទំនប់ ធ្វេីអោយនាងខ្ញុំភ្ញាក់ផ្អេីលយ៉ាងខ្លាំង មិនដឹងថាតេីប្រធានបទនេះកេីតឡេីងពីពេលណា? អ្នកទាំងអស់គ្នាជឿអត់ថាទឹកហូរច្រោះយូរៗអាចទំលុះផ្ទាំងថ្មបាន? ពិតណាស់មួយរយៈនេះអ្នកទាំងអស់គ្នាធ្វេីអោយនាងខ្ញុំមានអារម្មណ៍ដល់ទឹកចិត្ត និងការជឿចិត្តរបស់អ្នកទាំងអស់គ្នាមកកាន់នាងខ្ញុំថានាងខ្ញុំអាចធ្វេីបាន។ ហេីយកំលាំងចិត្តទាំងអស់នេះហេីយដែលធ្វេីអោយនាងខ្ញុំចាប់ផ្តេីមមានគំនិតចង់ទំលាក់នូវការតាំងចិត្តតាមក្តីស្រម៉ៃរបស់ខ្លួន មកធ្វេីអ្វីដែលជាប្រយោជន៍រួម។ ធ្វេីអ្វីដែលអ្នកទាំងអស់គ្នាជឿនិងគាំទ្រនាងខ្ញុំ។ ដូច្នេះបេីpost ១នេះមានការគាំទ្រខ្លាំង និងកំលាំងចិត្តខ្លាំងដូចមុនៗនាងខ្ញុំនឹងបង្កេីតការសំរេចចិត្តថ្មីហេីយធ្វេីតាមអ្នកទាំងអស់គ្នា”៕



ប្រភព៖ TeamCambodia
- Share This Post:






