ក្រុមហ៊ុន អិន ស៊ី អិច បានដាក់បង្ហាញម៉ូតូអូតូ ទំនើបបំផុត PCX 150 នៅក្នុងរាត្រីជួបជុំដៃគូអាជីវកម្ម
ភ្នំពេញ, កាលពីល្ងាចថ្ងៃទី 06 ខែមេសា ឆ្នាំ2018 នេះ ក្រុមហ៊ុន អិន.ស៊ី.អិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិតម្លើង និងចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA នៅប្រទេសកម្ពុជា បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយគឺ “រាត្រីជួបជុំដៃគូអាជីវកម្មក្រុមហ៊ុន អិន ស៊ី អិច” ដែលបានប្រារព្ធឡើងនៅសណ្ឋាគារ សូហ្វីហ្វីតែល ភូគីត្រា ភ្នំពេញ ក្រោមការចូលរួមរបស់ ថ្នាក់ដឹកនាំក្រុមហ៊ុន អិន ស៊ី អិច ដៃគូអាជីវកម្ម ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានមកពីស្ថាប័ននានាជាង២០០ នាក់។
នៅក្នុងរាត្រីដ៏អស្ចារ្យនោះ ក្រុមហ៊ុន អិន ស៊ី អិច បានបើកទំព័រថ្មីមួយទៀតសម្រាប់ឧស្សាហកម្មម៉ូតូ ជាមួយនឹង ពិធីតាំង បង្ហាញមុនផ្លូវការម៉ូតូម៉ាក ហុងដា PCX150 ស៊េរីថ្មីក្រោមគោលគំនិត Born Perfection ដែលមានការរួមបញ្ចូលគ្នា រវាងបច្ចេកវិទ្យាចុងក្រោយដ៏ទំនើបបំផុត ភាពទាន់សម័យបំផុត និងប្រណិតបំផុត។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនហុងដា ដែលនិយមភាពល្អឥតខ្ចោះ នៃម៉ូតូស៊េរីថ្មីនេះ ដែលនាំមកនូវលក្ខណៈពិសេសៗដែលពោរពេញដោយ ប្រណិតភាព ដូចជាៈ
NEW DART LINER / LED HEADLIGHT
ភ្លើងចង្កៀងមុខ LED រចនាឡើងជាមួយការច្នៃប្រឌិតល្អឥតខ្ចោះបង្ហាញនូវភាពទាន់សម័យភ្ជាប់ជាមួយភ្លើងឌឺមី LED ពោរពេញដោយភាពអស្ចារ្យទាក់ទាញគ្រប់ក្រសែភ្នែក
NEW WELCOME LIGHT
ថ្មី!ថ្មី!ថ្មី ជាលើកដំបូងបង្អស់សម្រាប់ម៉ូតូហុងដា ជាមួយពន្លឺ LED បញ្ចាំងទៅក្រោម បង្កើននូវកំរិតប្រណីតភាពដ៏អស្ចារ្យ និងលេចធ្លោបំផុតគ្មានគូប្រៀប
Honda SMART Key
SMART Key ជាឧបករណ៍ដ៏អស្ចារ្យប្រកបដោយភាពច្បាស់លាស់ ជាមួយមុខងារល្អឥតខ្ចោះចំនួន 3
១- ប៊ូតុងឆ្លើយតប ជាមួយភ្លើង Welcome Light និងបន្លឺសម្លេងងាយស្រួលក្នុងការស្វែងរក
២- ប៊ូតុងការពារចោរកម្ម ដោយសម្លេងរោទ៍នៅពេលដែលមានការបំលាស់ទី ឬរំញ័រ
៣- ប៊ូតុងបើក ឬបិទ លើប្រព័ន្ធដំណើរការ រវាង SMART Key និងSMART Controller ដើម្បីបង្កើនសុវត្ថិភាពខ្ពស់
LED TAIL LIGHT
ថ្មី! ទាន់សម័យបំផុតជាមួយនឹងភ្លើងចង្កៀងក្រោយបែប LED រចនាបទលេចធ្លោគ្រប់ជ្រុង ភ្លឺច្បាស់ បន្ថែមរសនិយមដល់អ្នកបើកបរ
CONSOLE BOX WITH POWER OUTLET
កាន់តែងាយស្រួលជាមួយនឹងប្រអប់ដាក់សម្ភារៈមានខ្នាតធំ ព្រមទាំងមានប្រព័ន្ធសាកថ្ម ធ្វើអោយជីវិតកាន់តែរស់រវើក និងទាន់សម័យ
LUGGAGE BOX WITH SEAT STOPPER
ប្រអប់ដាក់ឥវ៉ាន់ដ៏ធំ និងមានចំនុះរហូតដល់28 លីត្រ មានមុខងារល្អឥតខ្ចោះ ដែលអាចដាក់មួកសុវត្ថិភាពខ្នាតធំបាន ឬមានភាពងាយស្រួលក្នុងការដាក់សម្ភារៈផ្សេងៗ មិនត្រឹមតែប៉ុណ្ណោះកែបអង្គុយប្រកបដោយផាសុខភាព
NEW ALLOY WHEELS WITH MICHELIN TYRE
ជាលើកដំបូងដែលសំបកកង់ Michelin បំពាក់លើម៉ូតូ មានទំនុកចិត្តនៅក្នុងការធ្វើចលនា ស្តង់ដាដូចគ្នានឹងរថយន្តហុងដា ប្រកបភាពស្វិតធន់ ផ្តល់សុវត្ថិភាព និងទំនុកចិត្តខ្ពស់បំផុត។
សាកសមសម្រាប់អ្នកនិយមភាពល្អឥតខ្ចោះ និងដំបូងគេបង្អស់ នៃបច្ចេកវិទ្យាដ៏ទំនើបបំផុតដែលបានរួមបញ្ចូលគ្នា រវាងការរចនាដ៏ល្អផ្តាច់គេជាមួយការច្នៃប្រឌិតចុងក្រោយ ដែលឆ្លុះបញ្ចាំងពីឧត្តមភាពដ៏ខ្ពងខ្ពស់ឥតខ្ចោះគ្មានគូរប្រៀប!
បញ្ជាក់បន្ថែម៖ អតិថិជនទាំងអស់នឹងអាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស នៅថ្ងៃទី 9 មេសា ឆ្នាំ 2018 ខាងមុននេះ។