សូមចូលរួមរំលែកទុក្ខ! ប្អូនស្រីបង្កើតរបស់នាយទុយ បានទទួលមរណៈភាពដោយសារតែជម្ងឺដុះសាច់ក្នុងខួរក្បាល
- January 10, 2020
ភ្នំពេញ៖ ពិធីករ លោក អ៊ឹង រដ្ឋា ហៅទុយ និង តារាសម្តែងកញ្ញា អ៊ឹង និមល បានជួបទុក្ខធំ ក្រោយប្អូន/បងស្រីបង្កើតរបស់ខ្លួនបានទទួលមរណភាពក្នុងវ័យ៣៩ឆ្នាំ ដោយសារតែជម្ងឺដុះសាច់ក្នុងខួរក្បាល។ នេះបើយោងតាមការបង្ហោះរបស់លោក ហេង ឡុង បានឲ្យដឹងថា៖
“ប្អូនស្រីរបស់លោក អុឹង រដ្ឋា ហៅ ទុយ ពិធីករដ៏ល្បីនៅទូរទស្សន៍ ctn បានទទួលមរណៈភាព អាយុ ៣៩ឆ្នាំ ស្លាប់ដោយជំងឺដុំសាច់ក្នុងខួរក្បាល វេលាម៉ោង ៦និង២៥ល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ សពតំកល់នៅវត្ត ប្រជុំសាគរ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ជិតសណ្ឋាគារសុខា។ 077 355 355 / 069 333 314″។
ក្នុងនោះផងដែរ តារាសម្តែងកញ្ញា អ៊ឹង និមល ក៏បានឲ្យដឹងថាសពរបស់បងស្រីរបស់ខ្លួននឹងត្រូវធ្វើការបូជានៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ នៅវត្តប្រជុំសាគរជ្រោយចង្វា កញ្ញាក៏បានគោរពអញ្ជេីញដល់មិត្តភក្តិបងប្អូនទាំងអស់មេត្តាចូលរួមផង៕


- Share This Post:






