នាយក្តឹប ស្រក់ទឹកភ្នែកពេលនាយក្រឹមទៅចូលរួមបុណ្យសពរបស់កូនប្រុស
- January 10, 2020
ជារឿងមួយគួរឲ្យអាណិតអាសូរដោយតារាកំប្លែងនាយក្តឹប ត្រូវជួបទុក្ខធំខណៈដែលខ្លួនកំពុងមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ ហើយកូនប្រុសជាទីស្រលាញ់ដែលមានមុខរបរជាអ្នករត់កង់បីឥណ្ឌា បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ អ្វីដែលគួរឲ្យរំជួលចិត្ត តារាកំប្លែងនាយក្តឹបបានសម្រក់ទឹកភ្នែកយំឱបសពកូនប្រុសទាំងសភាពខ្លួនមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ ជាហេតុធ្វើឲ្យមហាជនសម្តែងក្តីអាណិតអាសូរជាពន់ពេក។

នៅថ្ងៃនេះដែរ យោងតាមផេករបស់លោកហេង ឡុង បានឲ្យដឹងថា នាយក្រឹម និងក្រុមការងារបានទៅចូលបុណ្យកូនប្រុសនាយក្តឹប ដែលទទួលមរណភាពនាពេលថ្មីៗនេះ។ សូមអំពាវនាវបងប្អូនសិល្បករសិល្បការនីទៅចូលរួមបុណ្យកូនប្រុសរបស់គាត់តាមសទ្ធាជ្រះថ្លា។ អាស្រ័យហេតុនេះសុំបងប្អូនមិត្តសិល្បៈមេត្តាជ្រាប!



ប្រភពរូបថត៖ លោក ហេង ឡុង
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






