ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ដំណឹងល្អ! ក្នុងថ្ងៃនេះតែម្ដង iPhone 8 និង iPhone 8 Plus Red (ពណ៌ក្រហម) នឹងត្រូវបានចាប់ផ្ដើមផលិតហើយ

    BY Khmernote Media April 9, 2018
    ដំណឹងល្អ! ក្នុងថ្ងៃនេះតែម្ដង iPhone 8 និង iPhone 8 Plus Red (ពណ៌ក្រហម) នឹងត្រូវបានចាប់ផ្ដើមផលិតហើយ

    យោងតាមគេហទំព័រ MacRumors បានលើកឡើងថា ផលិតផលពណ៌ក្រហមជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple ដែលមានដូចជា iPhone 8 និង iPhone 8 Plus នឹងត្រូវបានចាប់ផ្ដើមផលិតចាប់ពីថ្ងៃនេះទៅហើយ។ ដោយឡែក ក្រុមហ៊ុនពុំទាន់បញ្ជាក់កាលបរិច្ឆេតចេញលក់ជាសាធារណៈ រឺ Pre-order នៅឡើយទេ ប៉ុន្ដែអតិថិជនជឿជាក់ថា ខែក្រោយនេះផលិតផលពណ៌ក្រហមនឹងចេញលក់។

    ទាក់ទងទៅនឹង ផលិតផលពណ៌ក្រហមរបស់ក្រុមហ៊ុន Apple នេះធ្លាប់ត្រូវបានចេញលក់ម្ដងរួចមកហើយកាលពីឆ្នាំ2017 ហើយសម្រាប់ឆ្នាំ2018 នេះយើងនៅមិនទាន់ទទួលបានពត៌មានណាមួយទាក់ទងទៅនឹងមុខងារ ក៏ដូចជាលក្ខណៈពិសេសនៅឡើយទេ គ្រាន់តែដឹងថា ក្រុមហ៊ុន Apple នឹងចេញលក់ PRODUCT Red នេះសារជាថ្មីម្ដងទៀត។

    គួរបញ្ជាក់ផងដែរថា រាល់ការទិញផលិតផលពណ៌ក្រហម (PRODUCT Red) របស់ក្រុមហ៊ុន Apple ដែលរួមបញ្ចូលទាំងគ្រឿងបរិក្ខាផងនោះ ទឹកប្រាក់ដែលទទួលបានពីការលក់នឹងត្រូវបានបរិច្ចាកជូនមូលនិធិសកលប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍។

    Fu

    ប្រភព៖ phonearena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay