សិល្បៈ

ស្អាតណាស់! «រំដួលអង្គរ» ជាឈ្មោះមកុដ Miss Planet Cambodia ដែលច្នៃចេញជាផ្ការំដួល៥២ផ្កា ដាំត្បូងខ្មែរតូចៗចំនួនប្រមាណជិត៦០០០គ្រាប់

BY
Khmernote Media
January 14, 2020

នៅមុននេះបនិ្តចស្ថាប័នកញ្ញាឯកភពផែនដីកម្ពុជា បានបញ្ចេញនូវមកុដថ្មី ដែលត្រៀមបំពាក់ជូនកញ្ញាឯកភពផែនដីកម្ពុជាឆ្នាំ២០២០ខាងមុខនេះ។ «រំដួលអង្គរ» ជាឈ្មោះមកុដ កញ្ញាឯកភពផែនដីកម្ពុជា២០២០ (Miss Planet Cambodia) ដែលច្នៃនិងរៀបចំម៉ូដដោយ កញ្ញា រំដួលលិចទឹក។

មកុដនេះច្នៃចេញពីលោហៈធាតុស្ពាន់ ស្រោបមាស ច្នៃចេញជាផ្ការំដួល តូចធំ ក្រពុំនិងរីកចំនួន ៥២ ផ្កាដែលមានដាំត្បូងខ្មែរតូចៗចំនួនប្រមាណជិត៦០០០គ្រាប់ ដោយមានលាយជាមួយនិងក្បាច់ក្បាលនាគអមដោយក្បាច់ភ្ញីអង្គរ ផងដែរ ការរចនាឡើងគឺចង់បង្ហាញពីស្នាដៃកូនខ្មែរក្នុងការរចនាម៉ូដមកុដកញ្ញាឯកភពផែនដីកម្ពុជា២០២០ នេះតែម្តង។

សូមជម្រាបជូនថារាត្រីគ្រងមកុដកញ្ញាឯកភពផែនដីកម្ពុជា២០២០ (Miss Planet Cambodia) នឹងរៀបចំធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅ មណ្ឌលវប្បធម៌ភ្នំពេញ ( ចេនឡា ) វេលាម៉ោង ៥ល្ងាច ដល់ម៉ោង ៨យប់ ដែលនឹងផ្សាយផ្ទាល់ពីហ្វេសប៊ុកផេក Miss Planet Cambodia៕

Share This Post: