សិល្បៈ

ម៉េង កែវពេជ្ជតា ៖ “រឹងមាំឡេីងប្អូនស្រី​! មានមនុស្សច្រេីនណាស់ដែលយល់ដឹង​ និងចេះបែងចែក​ ប្អូនកុំអស់សង្ឃឹម​”

BY
Khmernote Media
January 14, 2020

មានការភ្ញាក់ផ្អើលចំពោះករណីឃាតកម្ម ដែលជនល្មើសត្រូវបានគេស្គាល់ថាជាម្តាយរបស់ ពេជ្រ សូលីកា។ ហេតុនេះហើយក៏មានការលើកឡើងព្រួយបារម្ភចំពោះ ពេជ្រ សូលីកា ខណៈដែលកំពុងពរពោះក្នុងផ្ទៃ ប៉ុន្តែបែរជាជួបនូវរឿងរ៉ាវអកុសលផ្ទួនៗគ្នាបែបនេះ។ ដោយមានសិល្បករសិល្បការិនីជាច្រើនបានសរសេរសារលើកទឺកចិត្តឲ្យតារាស្រីរូបនេះមានភាពរឹងមាំ និងមិនចុះចាញ់នូវពាក្យសម្តីរបស់អ្នកដទៃ។

ជាក់ស្តែងណាស់តារាចម្រៀងអ្នកស្រី ម៉េង កែវពេជ្ជតា បានសរសេរសារលើកទឹកចិត្តយ៉ាងដូច្នេះថា៖ “រឹងមាំឡេីងប្អូនស្រី​! មានមនុស្សច្រេីនណាស់ដែលយល់ដឹង​ និងចេះបែងចែក​ ប្អូនកុំអស់សង្ឃឹម​។ ជាអ្នក​ល្បីឈ្មោះ​ ជៀសមិនផុតពីការឆ្លៀតកេងចំណេញរបស់គេនោះទេ​ វាត្រូវតែបែបនេះ​ តែសំខាន់ប្អូនកុំបាក់ទឹកចិត្ត​ កុំតក់ស្លុត​ ហេីយខំថែទាំសុខភាពដេីម្បីកូន​ ព្រោះអូននៅមានកូន​ អូននៅមានស្វាមីល្អ​ ពិសេសអូននៅមានអ្នកគាំទ្រជាច្រេីនទៀត ស៊ូៗកុំព្រមចាញ់អោយសោះណា​ សូលីកា។ ចំពោះអ្នកមួយចំនួន​ ឈប់បន្តទៅ​ ត្រូវគិតថានេះជារឿងបុគ្គលទេ​ កុំទាញឈ្មោះអ្នកនេះ​ អ្នកនោះមកពាក់ព័ន្ធដេីម្បីប្រយោជន៍​ អ្នកអាចប្រឈមនឹងច្បាប់​បាន សូម្បីសមត្ថកិច្ចលោកមិននិយាយដល់បុគ្គលផ្សេងក្រៅរង្វង់ផង​កុំចេះតែហ៊ាន​”៕

Share This Post: