បច្ចេកវិទ្យា

អីយ៉ា!! ល្បីថា iPhone ជំនាន់ក្រោយនឹងមានកាមេរ៉ាក្រោយដល់ទៅ 3ឯណោះ

BY
Khmernote Media
April 10, 2018

មួយ ក្នុងចំណោម iPhone ឆ្នាំ2019 ដទៃទៀត ត្រូវបានគេជឿថា នឹងមានភ្ជាប់មកជាមួយនឹងកាមេរ៉ាក្រោយដល់ទៅ 3ឯណោះ ដែលផ្ដោតសំខាន់លើការថត long-exposure និងការថតពេលយប់។ យោងតាម ការបែកធ្លាយរបស់គេហទំព័រតៃវ៉ាន់ Economic Daily News បានលើកឡើងថា នាឆ្នាំ2019 ខាងមុខនេះ យ៉ាងហោចណាស់មាន iPhone មួយម៉ូដែល ដែលមានកញ្ចក់ lens ប្រភេទ 6P ហើយមានភ្ជាប់មកជាមួយនឹងមុខងារ Zoom 5x ដោយពុំបាត់បង់គុណភាពរូបឡើយ។

ដូចទៅនឹងអ្វីដែលយើងទាំងអស់គ្នាធ្លាប់ដឹងហើយថា កាលពី iPhone ជំនាន់មុន (iPhone 7 Plus និង iPhone 8 Plus) គឺមានភ្ជាប់មកជាមួយនឹងកាមេរ៉ាភ្លោះ (2គ្រាប់) នាផ្នែកខាងក្រោយ ដែលមានសមត្ថភាពអាច Zoom 2x optical zoom និង 5x digital zoom រឺ 10x digital zoom នៅលើ iPhone X។

ទោះជាយ៉ាងណា នេះគ្រាន់តែជាការបែកធ្លាយប៉ុណ្ណោះ ប៉ុន្ដែប្រសិនបើវាជាការពិត នោះកាមេរ៉ាក្រោយដល់ទៅ 3នឹងមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា TrueDepth កាន់តែអស្ចារ្យជាងមុនទៅទៀត។ ខាងក្រោមនេះ គឺជាអ្វីដែល iPhone ឆ្នាំ2019 អាចនឹងមាន បើយោងតាមគេហទំព័រ Bloomberg៖

– មានមុខងារ long-exposure

– ផលិតរូបភាពបានល្អក្នុងលក្ខខណ្ឌពន្លឺខ្សោយ

– អភិវឌ្ឍន៍លើមុខងារ Depth

– អភិវឌ្ឍន៍មុខងារ Portrait

– មុខងារ Depth of field កាន់តែអស្ចារ្យ

Fu

ប្រភព៖ idownloadblog

Share This Post: