Galaxy S8 ពណ៌ក្រហមឆ្អិនឆ្អៅ (Burgundy Red) របស់ក្រុមហ៊ុន Samsung ចេញលក់លើទីផ្សារប្រទេសឥណ្ឌាហើយ
- April 10, 2018
ក្រុមហ៊ុន Samsung បានប្រកាសចេញលក់កំពូលស្មាតហ្វូន Galaxy S9 របស់ខ្លួន ជាសាធារណៈហើយ ប៉ុន្ដែក្រុមហ៊ុននេះនៅតែមិនទាន់បោះបង់ចោលម៉ូដែលកំពូលកាលពីឆ្នាំមុននៅឡើយ។ ហើយក្នុងថ្ងៃនេះតែម្ដង Samsung បានប្រកាសចេញលក់ Galaxy S8 ពណ៌ក្រហមស្រស់ (Burgundy Red) ហើយ។

លោក Aditya Babbar អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន Samsung ប្រចាំប្រទេសឥណ្ឌា បាននិយាយថា Galaxy S8 នៅតែឈរលើលំដាប់កំពូលតារាងថាជាស្មាតហ្វូនកំពូលដែលលក់ដាច់ជាងគេដដែលក្នុងទីផ្សារប្រទេសឥណ្ឌា ហើយសម្រាប់ពណ៌ថ្មីនេះ លោកជឿជាក់ថា នឹងទទួលបានការគាំទ្រខ្លាំងជាងមុនទៅទៀត។
គួរបញ្ជាក់ផងដែរថា Galaxy S8 Burgundy Red ធ្លាប់ត្រូវបានណែនាំម្ដងរួចមកហើយក្នុងប្រទេសកូរ៉េខាងត្បូង ហើយសម្រាប់កាលបរិច្ឆេតចេញលក់ នឹងត្រូវបានធ្វើឡើងនាថ្ងៃទី13 ខែមេសា ខាងមុខនេះ ក្នុងតម្លៃ INR49,990 ($770/€626)។
ប្រភព៖ gsmarena
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង








