បច្ចេកវិទ្យា

លេចលឺថា Samsung គ្រោងបង្ហាញស្មាតហ្វូនបត់ជំនាន់ថ្មីចំថ្ងៃនៃក្តីស្រលាញ់ ឯតម្លៃវិញប្រហែល ១ ៤០០ដុល្លារ

BY
Khmernote Media
January 29, 2020

មានការទស្សទាយខ្លះៗបានកើតឡើងដោយក្នុងនោះនិយាយថា ស្មាតហ្វូនប្រភេទបត់ជំនាន់ថ្មីរបស់ Samsung មានឈ្មោះ Galaxy Z Flip អាចនឹងត្រូវបានក្រុមហ៊ុនបង្ហាញខ្លួន ក្រោយពេល Galaxy S20 ចូលទៅដល់ទីផ្សារ។ ពាក្យចចាមអារ៉ាមប្រភេទនេះភាគច្រើន ដែលកំពុងមានសកម្មភាពខ្លាំងជាពិសេសលើបណ្តាញសង្គម Twitter។

ក្នុងការអះអាងជាច្រើននោះបានបញ្ជាក់ ថា Galaxy Z Flip នឹងត្រូវបានដាក់លក់ជាផ្លូវការ នៅថ្ងៃទី ១៤ ខែកុម្ភៈគឺនៅប្រមាណតែ ៣ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុន Samsung បានបង្ហាញ Galaxy S20 នៅថ្ងៃទី ១១ ខែកុម្ភៈ។ ស្មាតហ្វូននេះក៏ត្រូវបានគេនិយាយផងដែរថានឹងមានតម្លៃ ប្រហែលជា ១ ៤០០ ដុល្លារក្នុងមួយគ្រឿង។

អត្ថបទ៖ ស៊ុនលី

Share This Post: