មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ចុះត្រួតពិនិត្យ និងស្រង់តម្លៃលក់ម៉ាស នៅឱសថស្ថាន ជៀសវាងមានការលក់តម្លើងថ្លៃ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២០ ក្រុមការងារមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានចុះត្រួតពិនិត្យ និងស្រង់តម្លៃលក់ ម៉ាស នៅឱសថស្ថាន តាមផ្លូវវត្តត្រាំងនាគ ផ្លូវជាតិលេខ ៦ និងផ្លូវស៊ីវុត្ថា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ជាលទ្ធផលបានពិនិត្យឃើញថាតម្លៃម៉ាសក្នុង១ប្រអប់ (៥០ម៉ាស) គឺ:

– ឈ្មោះ Kenko តម្លៃ ១០,០០០ រៀល
– Mew តម្លៃពី ១០,០០០រៀល ដល់ ២០,០០០រៀល
– Dengrong តម្លៃ ៨,០០០រៀល ដល់ ១២,០០០រៀល
– Shunyi តម្លៃ ៦,៥០០រៀល ដល់ ១២,០០០រៀល
– Comfort តម្លៃ ២០,០០០រៀល
– Changia តម្លៃ ៨,០០០រៀល
– Surgical តម្លៃ ២៤,០០០រៀល
– Sy Riy តម្លៃ ២០,០០០រៀល
– ម៉ាសជប៉ុន តម្លៃ ២៦,០០០រៀល
– ដោយឡែក ម៉ាស 3M N95 USA តម្លៃ ២០,០០០រៀល ដល់ ៣២,០០០រៀល ក្នុង១ ម៉ាស ( ១ ប្រអប់ស្មើ ២០ ម៉ាស)។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមអំពាវនាវកុំអោយមានតម្លើងថ្លៃម៉ាស់ ក្នុងការចូលរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺរលាកសួតកូរ៉ូណា៕
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប








