បច្ចេកវិទ្យា

តាមរបាយការណ៍ប្រទេសឥណ្ឌា បច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ស្មាតហ្វូនជាង ៥០០លាននាក់!

BY
Khmernote Media
February 1, 2020

ដោយសារតែប្រភេទទូរស័ព្ទម៉ាក Xiaomi និង Realme នៅតែបន្តផលិតស៊េរីថ្មីរបស់ខ្លួន ដែលមានតម្លៃសមរម្យបានអូសទាញប្រជាជនឥណ្ឌា ប្រមាណជាង ៥០០លាន នាក់កំពុងតែប្រើប្រាស់ស្មាតហ្វូនទាំងនោះ។

យោងតាមការស្រាវជ្រាវទីផ្សារនាពេលថ្មីៗនេះបានចង្អុលបង្ហាញថា ប្រជាជនឥណ្ឌាជាង ៧៧% កំពុងតែប្រើប្រាស់ស្មាតហ្វូនតាមរយៈប្រព័ន្ធអ៊ិនធឺណេតចល័ត និងតាមបច្ចេកវិទ្យាដ៏ទំនើបរបស់ពិភពលោក។ ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយកន្លងមកនេះ អត្រានៃការនាំចេញស្មាតហ្វូនទៅក្រៅប្រទេស របស់ក្រុមហ៊ុនផលិតទូរសព្ទប្រទេសឥណ្ឌា គឺមានការយឺតយ៉ាវជាងការរំពឹងទុក ប៉ុន្តែក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ វាក៏បានកើនឡើងវិញម្តងទៀតសម្រាប់ការផលិតទូរសព្ទស្មាតហ្វូនរបស់ប្រទេសឥណ្ឌា៕

ប្រភព៖news18

Share This Post: