មន្ត្រីចិន៖ អ្នកឆ្លងវីរុសកូរ៉ូណាថ្មីជិត៩០០នាក់ហើយ បានជាសះស្បើយ
- February 5, 2020
មន្ត្រីសុខសភិបាលចិននិយាយថាគិតត្រឹមថ្ងៃអង្គារ ម្សិលមិញអ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីជិត៩០០នាក់ហើយបានជាសះស្បើយ និងត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ កាសែតចិន Xinhou ចុះផ្សាយនាព្រឹកថ្ងៃពុធនេះ បានដកស្រង់សម្ដីអាជ្ញាធរសុខាភិបាលប្រទេសចិនថា គិតត្រឹមល្ងាចថ្ងៃអង្គារម្សិលម៉ិញនេះ មានអ្នកជំងឺ ផ្ទុកវីសរុសកូរ៉ូណាថ្មុីសរុប ៨៩២នាក់ហើយបានជាសះស្បើយនិងបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។
យោងតាមរបាយការណ៍របស់អាជ្ញាធរចិនបញ្ជាក់ទៀតថា គ្រាន់តែនៅថ្ងៃអង្គារម្សិលម៉ិញមួយថ្ងៃមានអ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មីចំនួន២៦២នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីពេទ្យ ដែលក្នុងចំណោមនោះ មាន ១២៥អ្នកមកពីខេត្តហ៊ូប៉ី។
មន្ត្រីដដែលឲ្យដឹងថាគិតត្រឹមល្ងាចថ្ងៃអង្គារ មានករណីជំងឺបង្កដោយវីរុសកូរ៉ូណាថ្មី កើនដល់ ២៤៣២៤ ករណីហើយ ដែលក្នុងនោះមានអ្នកស្លាប់ ៤៩០នាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: