សុខភាព

អ្នក​វិទ្យាសាស្រ្តចិន​រកឃើញ​ថ្នាំប្រឆាំងវីរុសកូរ៉ូណាថ្មីពីរ​បន្ថែមទៀត​

BY
Khmernote Media
February 6, 2020

ក្រុម​អ្នក​វិទ្យាសាស្រ្តចិន​បាន​ប្រកាស​ថា​ក្រុ​មការងារ​របស់ខ្លួន​បាន​រកឃើញ​ថ្នាំពីរ​ប្រ​ភេទ​ដែលគេជឿថា​អាច​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ថ្មី​បាន និងមាន​ប្រសិទ្ធភាពជាង​ថ្នាំដែលប្រើ​កន្លង​មក​។​ លោក​ស្រី Li Lanjuan ជាប្រធាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ឈាន​មុខ​គេ​មួយ​របស់​ប្រទេស​ចិន ក្នុង​ការ​ស្រាវជ្រាវ​ប្រឆាំង​នឹង​វីរុស​ណូវែល​កូរ៉ូណា​នោះ បាន​ប្រកាស់​ពី​ការ​រក​ឃើញ​ថ្នាំ Abidol និង Darunavir កាលពី​ថ្ងៃអង្គារ​។ លោក​ស្រី​បន្តថា​ការ​រក​ឃើញ​នេះ គឺ​សំដៅ​លើ​ថ្នាំ ពីរ​មុខ​បន្ថែម​ទៀតដែល​អាច​មាន​ប្រសិទ្ធភាពបញ្ឈប់​វីរុស​​កូរ៉ូណាថ្មី។

គួរ​បញ្ជាក់​ថា​លោក​ស្រី​បាន​ដឹក​នាំ​ក្រុម​ស្រាវ​ជ្រាវ មក​ពី​ខេត្ត Zhejiang មក​កាន់​ខេត្ត ហ៊ូប៉ី ដែល​ស្ថិត​នៅ​ភាគ​កណ្ដាល​ដើម្បីស្រាវ​ជ្រាវ​រក​វិធី​ព្យាបាល​បន្ទាន់​ចំពោះ​វីរុស​ថ្មី​នេះ។ លោក​ស្រី​សាស្ត្រាចារ្យ​បាន​បន្ត​ទៀតថា ថ្នាំ​ប្រឆាំង​វីរុស HIV ឈ្មោះ​ថ្នាំ Kelizhi ដែល​កំពុង​ប្រើ​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​មិន​មាន​ប្រសិទ្ធភាព​ល្អ​ទេ ហើយ​មាន​ផល​រំខាន​ច្រើន​ទៀត​ផង។

បើ​តាម​អ្នក​វិទ្យាសាស្ត្រមួយ​រូបទៀត​ លោក Chen Zuobing ដែល​ជា​សមាជិក​ក្នុង​ក្រុម​​នេះ​ដែរ​ បាន​រំឭក​ដែរ​ថា ថ្នាំ​ទាំង​ពីរ​នេះ​មិន​គួរ​ប្រើ​ដោយ​គ្មាន​គោលការណ៍​ណែនាំ​បែប​វេជ្ជសាស្ត្រ​នោះ​ទេ។ លោក Chen ដែល​មាន​តួនាំទី​ជា​អនុ​ប្រធាន មន្ទីរពេទ្យ First Hospital​ ផងដែរនោះ​ បាន​បន្ត​ទៀត​​ថា ថ្នាំ​ទាំង​ពីរ​នេះ គឺ​ត្រូវបាន​​ប្រើ​ចំពោះ​អ្នក​ជំងឺ​នៅ​ខេត្ត Zhejiang រួច​ទៅ​ហើយ និង​ថា​ថ្នាំ​ទាំង​ពីរ​នេះ នឹង​ប្រើ​ជំនួស​ថ្នាំ​ផ្សេង​ៗ​ទៀត​ដែល​មាន​ប្រសិទ្ធភាព​ទាប​ជាង នៅ​ជំហាន​បន្ទាប់។

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: