បច្ចេកវិទ្យា

លេចធ្លាយវីដេអូបើកប្រអប់ Galaxy Buds+ ថ្មី ទាំងដែលក្រុមហ៊ុនមិនទាន់បានប្រកាសផង (មានវីដេអូ)

BY
Khmernote Media
February 10, 2020

ម៉ូដេលថ្មីជាច្រើនរបស់ក្រុមហ៊ុន Samsung ភាគច្រើនតែងតែមានព័ត៌មានចចាមអារ៉ាមមិនតិចជាង២ឬ៣ខែឡើយ ប៉ុន្តែមានតែកាសដាក់ត្រចៀក Galaxy Buds+ ប៉ុណ្ណោះដែលទើបតែត្រូវបានបែកធ្លាយសមត្ថភាព និងមុខងារមួយចំនួនរបស់វាកាលពីដើមសប្តាហ៍កន្លងទៅមុននឹងពួកវាត្រូវបានបង្ហាញខ្លួនជាផ្លូវការ។ នៅថ្ងៃនេះអ្នកជំនាញខាងព័ត៌មានបែកធ្លាយលោក Roland Quandt បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយថែមទាំងអាចធ្វើការបញ្ជាទិញ Galaxy Buds+ បានមុនគេនឹងធ្វើការបកស្រាយរៀបរាប់ជាច្រើននៅក្នុងវិដេអូផ្ទាល់លើដៃរបស់គាត់ទៀតផង។

ការពន្យល់នៅក្នុងវិដេអូមានទាំងរបៀបនៃការប្រើប្រាស់កាសជំនាន់ថ្មីនេះ ដើម្បីភ្ជាប់ជាមួយនឹងស្មាតហ្វូនផងដែរទាំងដែលជាក់ស្តែងក្រុមហ៊ុនមិនទាន់ប្រកាសជាផ្លូវការផងនោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះថា បុរសរូបនេះបានធ្វើការតេស្តសាកល្បងនេះជាមួយនឹងម៉ូដែលស្មាតហ្វូនរបស់ Apple ទៅវិញ ដោយសារតែកាលពីដើមសប្តាហ៍មុន Galaxy Buds+ app គឺបានមានវត្តមាននៅក្នុង App Store រួចរាល់ទៅហើយ។

លោក Quandt បានរៀបរាប់យ៉ាងច្បាស់ថា Galaxy Buds+ នឹងអាចមានថាមពលថ្មដល់ទៅ 85mAh គឺអាចប្រើប្រាស់បានរហូតទៅដល់១១ម៉ោង និងការប្រើប្រាស់សម្រាប់ការនិយាយគ្នារហូតទៅដល់៧ម៉ោងកន្លះ។ កាសឥតខ្សែជំនាន់ថ្មីនេះមាន mic ដល់ទៅ៣ បំពាក់ប្រព័ន្ធដំណើរការ iOS ហើយនឹងមានតម្លៃថ្លៃជាងទីផ្សារទូទៅ២០ដុល្លារសម្រាប់ប្រទេសអាមេរិក ខណៈដែលអ៊ឺរ៉ុបអាចមានតម្លៃប្រមាណជា១៧០អ៊ឺរ៉ូហើយអ្វីដែលគួរដឹងទៀតដែរនោះគឺថា រាល់ការបញ្ជាទិញទុកជាមុនសម្រាប់ស្មាតហ្វូនម៉ូដែល Galaxy S20 នៅទីផ្សារអ៊ឺរ៉ុបនោះអតិថិជនទាំងអស់នឹងទទួលបានកាដូជា Galaxy Buds+ ឥតគិតថ្លៃមួយគ្រឿងផងដែរ៕

អត្ថបទ៖ ស៊ុនលី

Share This Post: