បច្ចេកវិទ្យា

ថតវីដេអូកម្រតិ 8K នៅលើ Galaxy S20 series ស៊ីមេម៉ូរីណាស់ដែរ ថត១នាទី ស៊ីរហូតដល់600MB

BY
Khmernote Media
February 13, 2020

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Samsung បានធ្វើការដាក់បង្ហាញជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនចំនួន៣ម៉ូដែលគឺGalaxy S20, Galayx S20 Plus និង Galaxy S20 Ultra ដែលស្មាតហ្វូនទាំង៣នេះ សុទ្ធតែបំពាក់កម្លាំងម៉ាស៊ីនដ៏ខ្លាំង និងមុខងារពិសេសៗជាច្រើន។ ហើយអ្វីកាន់តែពិសេសបំផុតនោះ គឺស្មាតហ្វូនទាំង៣នេះមានសមត្ថភាពថតវិដេអូបានកម្រិត 8K ឯណោះ។

កំរិត 8K គឺជាការថតវីដេអូដ៏ខ្ពស់មួយ ដែលស្មាតហ្វូនដទៃមិនទាន់អាចធ្វើបាន ហើយវាក៏ស៊ីអង្គផ្ទុកទិន្នន័យខ្លាំងផងដែរ ដោយការវីដេអូកំរិត 8K រយៈពេល ១នាទី ស៊ីមេម៉ូរីអស់រហូតដល់ទៅ 600MB ឯណោះ នេះមានន័យថា បើអ្នកចង់បានវិដេអូដែលមានកម្រិតខ្ពស់បំផុតចេញពីម៉ូដែលថ្មីនេះអ្នកនឹងប្រើប្រាស់អង្គចងចាំកាន់តែធំដោយក្នុងនោះផងដែរ ប្រសិនបើអ្នកថតត្រឹមតែ៥នាទីនោះ វានឹងស៊ីមេម៉ូរីដល់ទៅ 3GB។

លើសពីនេះក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ថា អង្គចងចាំដែលនៅសល់ក្នុងស្មាតហ្វូនរបស់អ្នកមួយនេះនឹងមិនមែនជាអ្នកកំណត់ពេលវេលារបស់វិដេអូប្រើប្រាស់កម្លាំងថតដល់ 8Kទេ តែជាក់ស្តែងចំពោះមុខងារថតវិដេអូកម្រិតខ្ពស់មួយនេះ វាមានសមត្ថភាពថតវិដេអូម្តងបានតែ៥នាទីប៉ុណ្ណោះ នេះបើយោងតាមការចេញផ្សាយដោយ SamMobile។

ប៉ុន្តែបើអ្នកជ្រើសយក Galaxy S20 Ultra ដែលមានអង្គចងចាំស្រាប់នៅក្នុងម៉ាស៊ីនទំហំ 512GB និងបន្ថែមមេម៉ូរីកាតខាងក្រៅដល់ 1TB ទៀត នោះអ្នកអាចថាវិដេអូកំរិត 8K នេះបានដល់ទៅរាប់សិបម៉ោងដោយមិនបាច់បារម្ភឡើយ៕

អត្ថបទ៖ ស៊ុនលី

Share This Post: