រូបភាពដំបូងរបស់វីរុសកូរ៉ូណាថ្មី ឬ COVID-19 បានបញ្ចេញជាសាធារណៈ
- February 14, 2020
រូបភាពវីរុសកូរ៉ូណាថ្មី ឬCOVID-19 ត្រូវបានមន្ទីរពិសោធន៍ Rocky Mountain (RML)នៃវិទ្យាស្ថានជាតិជំងឺឆ្លង និងអាលែកហ្ស៊ីរបស់សហរដ្ឋអាមេរិក បានបង្ហាញជាសារណៈកាលពីម្សិលមិញ ដែលនេះថាជារូបភាពផ្សព្វផ្សាយដំបូងនៃវីរុសនេះ។
មន្ទីរពិសោធន៍ខាងលើបានផលិតរូបភាពវីរុសកូរ៉ូណាថ្មី ឬឈ្មោះថ្មីហៅថាCOVID-19 នេះតាំងពីថ្ងៃទី១១ ខែកុម្ភៈ និងទើបបានផ្សព្វផ្សាយកាលពីម្សិលមិញ។ វីរុសកូរ៉ូណាថ្មី ឬឈ្មោះថ្មីហៅថាCOVID-19 គឺមានទំហំតូចមែនទែន ដែលមិនអាចមើលឃើញដោយមីក្រូស្កុបធម្មតានោះទេ។ ក្រុមអ្នកពិសោធន៍បានយកគំរូវីរុសមកផលិតជារូបភាព និងបានធ្វើឲ្យមានការមើលឃើញវីរុសដោយដាក់ពណ៌រូបភាពតាមបច្ចេកទេសវេជ្ជសាស្រ្ត។
ប្រភព៖ NIAID-RML
រូបរាងរបស់វីរុសកូរ៉ូណាថ្មី ឬCOVID-19 នេះស្រដៀងទៅនឹងវីរុស MERS-Cov ដែលកើតនៅមជ្ឈឹមបូព៌ាកាលពីឆ្នាំ២០១២ និងក៏ស្រដៀងទៅនឹងវីរុស SARS-CoV ដែលបានកើតឡើងកាលពីឆ្នាំ២០០២ ដែរ។
បើតាមអ្នកជំនាញ វីរុសទាំងបីប្រភេទនេះស្ថិតក្នុងត្រកូល Coronavirus ដែលមានរូបរាងមើលទៅគឺស្រដៀងគ្នាបែបនេះ។
ប្រភព៖ NIAID-RML
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: