ខ្មែរណូត

ស្វែងរក

  • PR

    អបអរសាទរ…! ដល់ក្រុមទាំង 10 ដែលបានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រពីកម្មវិធី Samsung Awesome Challenge ជាមួយ OMG

    BY Khmernote Media February 15, 2020
    អបអរសាទរ…! ដល់ក្រុមទាំង 10 ដែលបានជាប់ទៅកាន់វគ្គផ្តាច់ព្រ័ត្រពីកម្មវិធី Samsung Awesome Challenge ជាមួយ OMG

    (ភ្នំពេញ) ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០៖ គិតចាប់ពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នៃការបើកការប្រកួតក្បាច់រាំបែប K-POP ក្នុងកម្មវិធី Samsung Awesome Challenge ជាមួយ OMG កម្ពុជា រួចមកយើងឃើញមានការចូលរួម និងគាំទ្រជាច្រើនក្រុមជាពិសេសគឺយុវវ័យដែលគាំទ្រស្មាតហ្វូនជំនាន់ថ្មីស៊េរីចុងក្រោយ Samsung Galaxy A51 និង A71 តែម្តង! ឆ្លងកាត់តាមការដាក់ពិន្ទុយ៉ាងសុក្រឹតពីគណៈកម្មការជាច្រើនរូបយើងបានរកឃើញអ្នកឈ្នះចំនួន ១០ ក្រុម ចុងក្រោយហើយ!

    សូមរំឭកផងដែរថារង្វាន់ដែលទទួលបានរួមមានដូចជា៖

    – ជ័យលាភីលេខ ១ ៖ ឈ្នះដំណើរកម្សាន្តទៅចូលរួមការប្រគំតន្ត្រី K-POP នៅបរទេស (ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកំណត់ពេលវេលា និងទីតាំងប្រទេសនោះ)
    – ជ័យលាភីលេខ ២ ៖ ទូរស័ព្ទ Galaxy A51 ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!
    – ជ័យលាភីលេខ ៣ ៖ ទូរទស្សន៍ Samsung TV32” ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!
    – ជ័យលាភីលេខ ៤ ដល់លេខ ១០ ៖ ឆ្នាំងសាក Samsung Wireless Battery Pack ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!

    ចង់ដឹងណាស់ថាតើក្រុមណាខ្លះទៅដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រនេះ! ដូច្នេះសូមចូលរួមអបអរសាទរដល់ក្រុមជ័យលាភីទាំង១០ ក្រុម៖

    បញ្ជាក់៖

    * រាល់រង្វាន់ទាំងអស់មិនអាចប្តូរជាទឹកប្រាក់បានទេ!
    * រង្វាន់ទាំងអស់មិនអាចផ្ទេរឱ្យអ្នកដទៃបានឡើយ!
    *សមាជិកក្រុមដែលនឹងចូលរួមវគ្គផ្តាច់ព្រ័ត្រ ត្រូវមានចំនួនដូចនៅក្នុងវីដេអូ Dance Awesome ដែលបានផុសចុះឈ្មោះ
    * ក្រុមហ៊ុន សាមសុង រក្សាសិទ្ធិក្នុងការកែប្រែកម្មវិធីដោយពុំចាំបាច់ជូនដំណឹងជាមុន
    * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay