PR

ពិធីចាប់រង្វាន់ធំមហាសាលពីក្រុមហ៊ុនម៉ូតូកង់បី TVS កម្ពុជា!!!

BY
Khmernote Media
February 21, 2020

នៅថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ2020 កម្មវិធីចាប់រង្វាន់ធំបំណាច់ឆ្នាំរបស់ក្រុមហ៊ុនម៉ូតូកង់បី TVS កម្ពុជាត្រូវបានប្រព្រឹត្តិឡើងស្ថិតនៅទីក្រុងកោះពេជ្រក្នុងអាគារ G និង H ដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះកររហូតដល់ទៅជិត 2,000 នាក់ ដែលមានដូចជាតំណាងចែកចាយម៉ូតូកង់បី TVS, អ្នកប្រើប្រាស់ម៉ូតូកង់បី TVS ផ្ទាល់, អ្នករត់តុកតុកខ្មែរ, អ្នករត់ម៉ូតូឌុប, អ្នករកស៊ីខ្នាតតូច, បុគ្គលិកបំរើការងារនៅតាមស្ថាប័នផ្សេងៗ, បណ្ដាអ្នកសារពត៌មាន, និង អ្នកចូលរួមផ្សេងទៀតជាច្រើន ។

ទន្ទឹមគ្នានោះដែរ កម្មវិធីចាប់ផ្ដើមឡើងពីក្បួនដង្ហែយ៉ាងស្រស់ស្អាតរបស់ម៉ូតូកង់បី TVS ជាច្រើនរហូតដល់ទៅជាង 300 គ្រឿងនៅលើដងវិថីស្ថិតនៅទីតាំងសេវាកម្មជួសជុលម៉ូតូកង់បី TVS (ដីឡូតិ៍លេខ 1218 ផ្លូវហាណូយ(1019) ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ) ធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងកម្មវិធីចាប់រង្វាន់ធំបំណាច់ឆ្នាំនៅទីក្រុងកោះពេជ្រអាគារ G និង H។

នៅក្នុងកម្មវិធីនេះដែរ រង្វាន់ធំគឺរថយន្ត Toyota Hilux Revo 2019 បានទៅលើឈ្មោះ នុត ធូ សន្លឹកឆ្នោតផ្សងសំណាងលេខ 010177 , ម៉ូតូកង់បី TVS King Deluxe ស៊េរីឆ្នាំ2019 ចំនួន 2 រង្វាន់បានទៅលើឈ្មោះ សុខ ចាន់នី សន្លឹកឆ្នោតផ្សងសំណាងលេខ 005050 និងឈ្មោះ ជាន តៃវ៉ាន់ សន្លឹកឆ្នោតផ្សងសំណាងលេខ 000895, ទឹកប្រាក់សុទ្ធ 1០០០ដុល្លារបានទៅលើឈ្មោះ ទ្រី កាក់ សន្លឹកឆ្នោតផ្សងសំណាងលេខ 003192, ទឹកប្រាក់សុទ្ធ 500ដុល្លារបានទៅលើឈ្មោះ សោ អាត សន្លឹកឆ្នោតផ្សងសំណាងលេខ 000477 និងឈ្មោះ ស្រ៊ាង ភ័ក សន្លឹកឆ្នោតផ្សងសំណាងលេខ 004317, ព្រមជាមួយរង្វាន់ទូរសព្ទ័ដៃស្មាតហ្វូន Xiaomi ម៉ូឌែល Redmi Note 8 Pro ចំនួន 10 រង្វាន់ និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតបានរកឃើញអ្នកឈ្នះបន្តបន្ទាប់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនម៉ូតូកង់បី TVS បានធ្វើការចាប់រង្វាន់ប្រចាំខែចំនួន 7 លើករួចមកហើយចាប់តាំងពីដើមខែមិថុនា រហូតដល់ខែធ្នូ ឆ្នាំ 2019 នៅមុនការចាប់រង្វាន់បំណាច់ឆ្នាំធំចុងក្រោយនេះ ហើយក្រុមហ៊ុនក៏បានរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូកង់បី TVS King Deluxe 2019 ចំនួន 14 នាក់, ទូរស័ព្ទចំនួន 21 នាក់ និងរង្វាន់ប្រេងម៉ាស៊ីន Motul ជាច្រើននាក់ផ្សេងទៀត។ កម្មវិធីខាងលើនេះប្រព្រឹត្តិទៅយ៉ាងរលូនបានក៏ដោយសារតែមានដៃគូសហការបង់រំលស់ ធនាគារឯកទេស AEON និង សហការឧបត្ថម្ភដោយ ក្រុមហ៊ុនទូរស័ព្ទ Xiaomi កម្ពុជា, និងក្រុមហ៊ុនប្រេងម៉ាស៊ីន Motul កម្ពុជា។

Share This Post: