ដំណឹងល្អ! មិនយូរទៀតទេ មុខងារ Portrait (ថតព្រាលខាងក្រោយ) របស់ Galaxy Note 8 នឹងត្រូវបានដាក់ឲ្យប្រើប្រាស់សម្រាប់ស្មាតហ្វូនម៉ូដែលមុនៗដែរ
- February 8, 2018
កាលពីម្សិលមិញ ក្រុមហ៊ុន Samsung ទើបតែបានប្រកាសទាក់ទងទៅនឹង sensor រូបភាព និង Software ថ្មីដែលមានសមត្ថភាពអនុញ្ញាឲ្យស្មាតហ្វូនស្ទើរគ្រប់ម៉ូដែល អាចថតរូបភាពប្រភេទ Portrait Mode រឺក្នុងស្ថានភាពពន្លឺទាបបាន។ ដោយឡែក ទាក់ទងទៅនឹងមុខងារនេះ យើងទាំងអស់គ្នាប្រាកដជាស្គាល់ហើយ ព្រោះវាត្រូវបានបំពាក់លើម៉ូដែលកំពូលដូចជា Galaxy Note 8 ជាដើម។
គួរបញ្ជាក់ផងដែរថា ចំពោះ sensor រូបភាពថ្មី Isocell Dual នេះនឹងអាចដំណើរការបានជាមួយនឹងស្មាតហ្វូនធន់កណ្ដាលដែរ តែមិនមែនស៊េរីចាស់ពេកទេ។ មិនតែប៉ុណ្ណោះ មុខងារនេះនឹងមានសមត្ថភាពអាចបង្កើត “bokeh” និងចាប់យករូបភាពបានល្អនាពេលយប់ផងដែរ។ លើសពីនេះទៅទៀត បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Samsung នេះក៏អាចដំណើរការបានជាមួយនឹងស្មាតហ្វូនរបស់ក្រុមហ៊ុនដទៃផងដែរ។ 

Fu
ប្រភព៖ theverge
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






