បច្ចេកវិទ្យា

Samsung បិទរោងចក្រនៅកូរ៉េបណ្តោះអាសន្ន ក្រោយមានបុគ្គលិកឆ្លងវីរុសកូរ៉ូណា

BY
Khmernote Media
February 24, 2020

នាពេលបច្ចុប្បន្ននេះ ស្ថានភាពកាន់តែយ៉ាប់យ៉ឺនខ្លាំងទៅនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារតែជំងឺកូរ៉ូណាកំពុងចាប់ផ្តើមធ្វើទុក្ខ ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េគឺ ក្រុមហ៊ុន Samsung ថ្មីៗនេះបានសម្រេចចិត្តបិទដំណើរការរោងចក្ររបស់ខ្លួននៅក្នុងទីក្រុង Gumi បន្ទាប់ពីបានរកឃើញថា បុគ្គលិករោងចក្ររបស់ខ្លួនម្នាក់បានឆ្លងជំងឺ COVID-19 ។

ទោះបីជាយ៉ាងណាក្តីការបិទនេះគឺត្រូវធ្វើឡើងបណ្តោះអាសន្នប៉ុណ្ណោះ ដោយត្រូវរងចាំមើលស្ថានភាពនៅថ្ងៃស្អែកទី២៥ ខែកុម្ភៈ ដើម្បីអនុញ្ញាតិឲ្យក្រុមគ្រូពេទ្យជំនាញក្នុងការចូលទៅធ្វើការត្រួតពិនិត្យគ្រប់បុគ្គលិកទាំងអស់របស់ខ្លួនជាមុនសិន។ ទីក្រុង Gumi ស្ថិតនៅចំងាយប្រមាណជា៣៥គីឡូម៉ែត្រពីទីក្រុង Daegu ដែលជាទីក្រុងមានផ្ទុះជំងឺ COVID-19 នេះដំបូងគេ និងច្រើនជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូងពេលនេះ។

គួរឲ្យដឹងដែរថា រោងចក្រនៅទីក្រុង Gumi នេះគឺជារោងចក្រ ដែលផលិតនូវផលិតផលចុងក្រោយទាំងឡាយរបស់ Samsung ដើម្បីតែទីផ្សារក្នុងស្រុកប៉ុណ្ណោះដោយក្នុងនោះផងដែរក៏មានសង្វាក់ផលិតកម្មនៃស្មាតហ្វូនចុងក្រោយដូចជា Galaxy Z Flip និង Galaxy Fold ផងដែរ៕

អត្ថបទ៖ ស៊ុនលី
ប្រភព៖ nationthailand

Share This Post: