ជ័យលាភីពីយុទ្ធនាការ «ការណាត់ជួបដ៏អស្ចារ្យ» បានរកឃើញហើយ
កាលពីថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ ភីអិនអិនបានបង្កើតយុទ្ធនាការពិសេសមួយដែលមានឈ្មោះថា ការណាត់ជួបដ៏អស្ចារ្យ ដោយអនុញ្ញាតិអោយអ្នកគាំទ្រធ្វើការបោះឆ្នោតដល់តារាដែលខ្លួនពេញចិត្តចំនួនបីគូ។ ប្រសិនបើតារាគូណាទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេនឹងក្លាយជាគូជ័យលាភី ហើយគូនេះនឹងត្រូវជ្រើសរើសយកម្នាក់ក្នុងចំណោមអ្នកដែលបានបោះឆ្នោតគាំទ្រគូរបស់ខ្លួន។

ជាលទ្ធផលឃើញថាគូដែលទទួលបានជ័យលាភីគឺគូរបស់លោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ ដែលជាតារាសម្តែងក្នុងរឿង អ្នកម៉ាក់វ័យក្មេង ដែលគូនេះទទួលបានការបោះឆ្នោតគាំទ្ររហូតដល់ទៅជាងប្រាំមួយពាន់នាក់។
បន្ទាប់ពីបានរកឃើញគូជ័យលាភីហើយ នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះលោក នូ ឧសភា និងកញ្ញា ឈិន មុនីនាថ ក៏បានបានផ្តល់សំណាងយ៉ាងសុក្រិតដល់អ្នកគាំទ្ររបស់ខ្លួន ដោយការចាប់ក្រឡុកឈ្មោះយកតែម្នាក់គត់ ក្នុងចំណោមអ្នកគាំទ្រទាំងជាងប្រាំមួយពាន់នាក់ដែលបានបោះឆ្នោតគាំទ្រខ្លួន។

ទីបំផុតការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រជាងប្រាំមួយពាន់នាក់ បានរកឃើញហើយគឺបានទៅលើឈ្មោះ Kunthea Kunthea។ គូជ័យលាភី និងអ្នកគាំទ្រជ័យលាភីនឹងត្រូវបានញុំាអាហារពេលល្ងាចដ៏រ៉ូមែនទិក និងអស្ចារ្យជាមួយគ្នានៅសណ្ឋាគារលំដាប់ផ្កាយប្រាំ ហ្គាឌិនស៊ីធី(Garden City) នៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៤:០០ល្ងាចតទៅ៕
https://www.facebook.com/PNNDramaFanClub/videos/505005863490126/