ខ្មែរណូត

ស្វែងរក

  • សុខភាព

    ពេទ្យ​នៅ​អាមេរិក ប្រើ​ស៊ុប​មាន់​ប៉ូវ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណាថ្មីក្នុង​វិធីព្យាបាល

    BY Khmernote Media February 25, 2020
    ពេទ្យ​នៅ​អាមេរិក ប្រើ​ស៊ុប​មាន់​ប៉ូវ​អ្នក​ផ្ទុក​វីរុស​កូរ៉ូណាថ្មីក្នុង​វិធីព្យាបាល

    ពេទ្យ​នៅ​អាមេរិក ដែល​ព្យាបាល​អ្នក​ផ្ទុក​វីរុស​កូរ៉ណា​ថ្មី ឬ Covid-19 មិន​ត្រឹម​តែ​ប្រើ​បច្ចេក​វិទ្យា​វេជ្ជសាស្ត្រ​ទំនើប​មួយ​មុខ​ទេ ថែម​ទាំង​ប៉ូវ​អ្នក​ជំងឺ​ជាមួយ​នឹង​ស៊ុប​មាន់ រួម​នឹង​ថ្នាំ​ Tylenol (ថ្នាំប៉ារ៉ាសេតាម៉ុល) ទៀត។

    ក្រុម​វេជ្ជ​បណ្ឌិត នៅ​ឯ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកល​វិទ្យាល័យ Nebraska ដែល​កំពុង​ឆ្ការ​ដៃ​ឆ្ការ​ជើង ប្រើ​វិធី​សាស្ត្រ​ទំនើបៗ​ជួយ​ព្យាបាល​ពលរដ្ឋ​អាមេរិក​កំពុង​ផ្ទុក​វីរុស​កូរ៉ណា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រើ​ស៊ុប​មាន់ និង​ថ្នាំ​ Tylenol ឬ Motrin (ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ និង​បញ្ចុះ​កម្តៅ) ដើម្បី​ប៉ូវ​អ្នក​ជំងឺ​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អំឡុង​ពេល​ព្យាបាល​បាន។

    វេជ្ជបណ្ឌិត Mark Rupp ប្រធាន​ផ្នែក​ជំងឺ​ឆ្លង នៃ​មជ្ឈម​វេជ្ជសាស្ត្រ​សាកល​វិទ្យាល័យ Nebraska ប្រាប់​ឲ្យ​ដឹង​ថា វិធី​សាស្ត្រ​នេះ ធ្វើ​ឡើង​ក្នុង​ចេតនា​ពង្រឹង​សុខភាព​អ្នក​ផ្ទុក​វីរុស​ឲ្យ​រឹង​មាំ អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​បាន។

    ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​រាល​ដាល​ជំងឺ Ebola អំឡុង​ឆ្នាំ ២០១៤ មក មជ្ឈម​វេជ្ជសាស្ត្រ​សាកល​វិទ្យាល័យ Nebraska គឺ​ជា​កន្លែង​តែមួយ​គត់​ដែល​ទទួល​ខុស​ត្រូវ​ព្យាបាល​ព្យាបាល​អ្នក​កើត Ebola ដែរ ខណៈ​វេជ្ជ​បណ្ឌិត Mark Rupp លើក​ឡើង​ថា ក្រៅ​ពី​ជួយ​ជីវិត​អ្នក​ផ្ទុក​វីរុស Covid-19 មន្ទីរ​ពេទ្យ​លោក ចង់​ឲ្យ​អ្នក​ជំងឺ​ជា​សះស្បើយ និង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជាមួយ​នឹង​ក្តី​ស្រលាញ់ ការ​មើល​ថែ​ក៏​កកក្តៅ​ពី​ក្រុម​គ្រូពេទ្យ​នៅ​ទី​នេះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay