សិល្បៈ

រឿង “រថភ្លើងទៅប៊ូសាន” វគ្គ២ ដែលមានចំណងជើងថ្មី “Peninsula” បង្ហាញផ្ទាំងរូបភាពដំបូងបំផុត គ្រាន់តែឃើញអន្ទះសាចង់ទស្សនាតែម្តង

BY
Khmernote Media
February 28, 2020

ខ្សែភាពយន្ត “រថភ្លើងទៅប៊ូសាន”​ “Train To Busan” វគ្គ២ ដែលមានចំណងជើងថ្មី “Peninsula” បានបង្ហាញផ្ទាំងរូបភាពដំបូងដែលពិតជាធ្វើឲ្យអ្នកគាំទ្រកាន់តែអន្ទះសារចង់ទស្សនាខ្សែភាពយន្តមួយនេះ។ ខ្សែភាពយន្ត “Peninsula” នឹងអ្នកនៅរស់រានមានជីវិតនៅប្រទេសកូរ៉េ ៤ឆ្នាំក្រោយ បន្ទាប់ពីហេតុការណ៍ដែលបានកើតមានឡើងនៅក្នុងរឿង “រថភ្លើងទៅប៊ូសាន។

គួររំលឹកថាអ្នកដឹកនាំរឿង Yeon Sang Ho បាននិយាយថា “Peninsula” គ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី១២ ខែសីហាឆ្នាំ ២០២០ ។ ខ្សែភាពយន្តវគ្គ២នេះបានចាប់ផ្តើមថតនៅកាលពីខែមិថុនា ឆ្នាំ២០១៩ ហើយក៏មានការសង្ឃឹមថានឹងមានការគាំទ្រដូចវគ្គ១ផងដែរ៕

Share This Post: