ខ្មែរណូត

ស្វែងរក

  • PR

    បើកឆាកដើមខែ ហង្សមាសញ្ញាក់អារម្មណ៍បញ្ចេញរឿងភាគថ្មី តួសុទ្ធតែអាដូលសំណព្វចិត្ត

    BY Khmernote Media March 2, 2020
    បើកឆាកដើមខែ ហង្សមាសញ្ញាក់អារម្មណ៍បញ្ចេញរឿងភាគថ្មី តួសុទ្ធតែអាដូលសំណព្វចិត្ត

    កំពុងតែស្រូបយកការគាំទ្រទស្សនាយ៉ាងពេញទំហឹង តាមរយៈរឿងភាគខ្មែរក្នុងម៉ោងមាសទាំងពីរ រឿងគឺ កូនប្រសាអ្នកមាន ម៉ោង 7-8 យប់ និងរឿង រាជិនីភូមិគ្រឹះ ម៉ោង 8-9 យប់ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ នៅលើកញ្ចក់ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV ។ ស្រាប់តែយប់មិញនេះ ហង្សមាស បានញ្ញាក់អារម្មណ៍ហ្វេនជាមួយនឹងរឿងភាគខ្មែរថ្មីមួយទៀតគឺរឿង រាជបុត្រកង្កែប ដែលប្រមូលផ្តុំតួសុទ្ធតែអាយដូលសំណព្វចិត្តតែម្តង។

    លោក នី រតនា កញ្ញា វី ឌីណែត អ្នកនាង សួស វីហ្សា និងលោក ធែល ថៃ បានលេចរូបរាងយ៉ាង ស្រស់ស្អាតនៅលើផ្ទាំង Poster ផ្លូវការរបស់រឿង រាជបុត្រកង្កែប ដែលហង្សមាសទើបបានបញ្ចេញ ថ្មីៗសើមៗ។ ថ្វីត្បិតនេះមិនមែនជាលើកទីមួយរបស់លោក ធែល ថៃ តែនេះជារឿងភាគដំបូងហើយ របស់អាយដូលទាំងបីផ្សេងទៀត ហើយក៏ជាលើកដំបូងដែរដែលអ្នកទាំងបួនបានសម្តែងរួមគ្នា។

    គួរបញ្ជាក់ផងដែរថា រឿង រាជបុត្រកង្កែប គឺជារឿងដែលបានទទួលសិទ្ធផលិតឡើងវិញពីរឿងភាគ តៃវ៉ាន់ The Prince Who Turns Into A Frog ដ៏ល្បីកក្រើកពេញអាស៊ីកាលពីកំឡុងឆ្នាំ 2005 ។

    រង់ចាំទស្សនាទាំងអស់គ្នាថាតើការសម្តែងរបសើអាយដូលយើងក្នុងរឿងភាគថ្មីនេះបានល្អដល់កម្រិតណាដែលនឹងមានចាក់ផ្សាយក្នុងពេលឆាប់នេះហើយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay