ខ្មែរណូត

ស្វែងរក

  • PR

    ប្រូម៉ូសិន “សប្ដាហ៍ vivo” ដែលទើបតែបញ្ចប់ថ្មីៗ បានជម្រុញឲ្យប្រជាប្រិយភាពរបស់ S1Pro កើនឡើងគួរឲ្យកត់សំគាល់

    BY Khmernote Media March 3, 2020
    ប្រូម៉ូសិន “សប្ដាហ៍ vivo” ដែលទើបតែបញ្ចប់ថ្មីៗ បានជម្រុញឲ្យប្រជាប្រិយភាពរបស់ S1Pro កើនឡើងគួរឲ្យកត់សំគាល់

    ដោយសារមានការសំណូមពរឥតដាច់ ពីសំណាក់ម្ចាស់ហាង ដែលមានលក់ទូរស័ព្ទស្មាតហ្វូនម៉ូឌែល S1Pro ជាពិសេសអតិថិជន ដែលបានខកខានឱកាស ក្នុងអំឡុងពេលប្រូម៉ូសិនសប្ដាហ៍ vivo រយៈពេលប្រាំពីរថ្ងៃ ដែលទើបតែបញ្ចប់ម្សិលមិញនេះ ខាងក្រុមហ៊ុន vivo នឹងបន្តកម្មវិធីនេះ រហូតដល់ថ្ងៃទី ១០ ខែមីនា ។

    មិនតែប៉ុណ្ណោះ ក្រុមហ៊ុន vivo និងក្រុមហ៊ុន Smart បានសហការគ្នា ដើម្បីផ្តល់ជូនស៊ីមកាតតម្លៃ ៥៤ ដុល្លារ សម្រាប់បងប្អូនដែលបានជាវទូរសព្ទដៃម៉ូឌែលត្រកូល Y ក្នុងអំឡុងពេល ១០ ថ្ងៃដូចគ្នានេះដែល ពោលគឺពីថ្ងៃទី ០១ ខែមីនា នេះ ដល់ថ្ងៃទី ១០ ខែមីនា ខាងមុខនេះ។

    បញ្ជាក់៖ ចំពោះការជាវម៉ូឌែល S1Pro ក្រុមហ៊ុន vivo នៅតែបន្តបញ្ចុះតម្លៃជូន ៣០ ដុល្លារក្នុង ១ គ្រឿង កាដូបន្ថែម និងពិសេស ទទួលបានប័ណ្ណធានាអេក្រង់រយៈពេលពេញ ១ឆ្នាំ ដដែល។

    ខាងក្រោមនេះ ជាលក្ខខណ្ឌមួយចំនួន ចំពោះលោកអ្នកដែលជាអតិថិជនម៉ូឌែលត្រកូល Y ត្រូវបំពេញ ដើម្បីប្តូរយកស៊ីមកាត Smart តម្លៃ ៥៤ ដុល្លារ៖

    + លោកអ្នកគ្រាន់តែយកប័ណ្ណប្តូរស៊ីមកាត និង IMEI ទូរសព្ទដែលលោកអ្នកបានជាវ ទៅកាន់ Smart Shop ណាមួយ ដើម្បីទទួលបានស៊ីមកាត Smart តម្លៃ ៥៤ ដុល្លារ រួមជាមួយនឹងគម្រោង Smart ធំហ្ម៎ង រយៈពេល ១២ សប្តាហ៍ ។

    + កម្មវិធីយកប័ណ្ណប្តូរស៊ីមកាត និង IMEI ទូរសព្ទដែលលោកអ្នកបានជាវ ទៅប្តូរយកស៊ីមកាត SMART មានប្រសិទ្ធិភាពតែក្នុងអំឡុងពេលប្រម៉ូសិន ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១០ កុម្ភៈ តែប៉ុណ្ណោះ។ ហួសកាលផុតកំណត់ ប័ណ្ណនឹងត្រូវទុកជាអសារបង់ ហើយមិនអាចប្ដូរយកស៊ីមកាត Smart បានឡើយ។

    + ប័ណ្ណប្តូរស៊ីមកាត មិនអាចប្តូរយកទឹកប្រាក់បានជាដាច់ខាត។

    + ក្រុមហ៊ុនមានសិទ្ធិកែប្រែកម្មវិធីនេះ ប្រសិនបើចាំបាច់ ដោយពុំចាំបាច់ជម្រាបព័ត៌មានទុកជាមុន៕

    ប្រសិនបើមានចម្ងល់ សូមសាកសួរម្ចាស់ហាងផ្ទាល់ ដើម្បីបានជ្រាបជាលម្អិតអំពីលក្ខខណ្ឌផ្សេងៗ ដើម្បីទទួលបានស៊ីមកាត Smart៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay